នាយករដ្ឋមន្រ្តីវៀតណាម៖ការចុះបញ្ជីអង្គភាពអាជីវកម្មមិនហួស២ថ្ងៃ

នាយករដ្ឋមន្រ្តីវៀតណាម៖ការចុះបញ្ជីអង្គភាពអាជីវកម្មមិនហួស២ថ្ងៃ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ធ្វើអធិបតីនៅសន្និសីទជាមួយក្រសួងផែនការនិងវិនិយោគ

(VOVworld) - នាព្រឹកថ្ងៃទី១០ កញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Tan Dung និងថ្នាក់ដឹកនាំក្រសួងស្ថាប័នមជ្ឈឹមមួយចំនួន
បានមានជំនួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគអំពីការកែទម្រង់បែប
បទរដ្ឋបាលក្នុងវិស័យបង្កើត រំលាយអង្គភាពអាជីវកម្មនិងសកម្មភាពវិនិយោគ។
នេះគឺជាភារកិច្ចសំដៅបង្កើតជំហានលាតផ្លោះ លុបចោលរបងវិនិយោគ បង្ក
លក្ខណៈងាយស្រួលសំរាប់ប្រជាជន អង្គភាពអាជីវកម្មក្នុងការអភិវឌ្ឍន៍ការ
ផលិត ធ្វើអាជីវកម្ម រួមចំណែកលើកកំពស់សមត្ថិភាពប្រកួតប្រជែងជាតិ។ថ្លែង
មតិនៅទីនេះ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា កំណែទម្រេង់បែបបទ
រដ្ឋបាល ជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពខ្ពស់បំផុតដើម្បីលើកកំពស់សមត្ថិ
ភាពប្រកួតប្រជែងជាតិ និងកែលំអបរិយាកាសវិនិយោគ។ដោយឈរលើមូលដ្ឋាន
ពេលវេលាជាមធ្យមឲ្យការចុះបញ្ជីអង្គភាពអាជីវកម្មលើទូទាំងប្រទេសនាបច្ចុប្បន្ន
គឺ៥ថ្ងៃលោក Nguyen Tan Dung បានសំណូមពរ ត្រូវឯកភាពពេលវេលាឲ្យកិច្ចការ
នេះមិនបានហួស២ថ្ងៃ។លោក ក៏បានសំណូមពរក្រសួងផែនការនិងវិនិយោគជំរុញ
ការអនុវត្តបច្ចេកវិទ្យាព័ត៏មាន សំដៅលើកកំពស់ប្រសិទ្ធិភាពក្នុងការទទួលសំណុំ
ឯកសារ ការដោះស្រាយបែបបទបង្កើត ផ្លាស់ប្ដូរខ្លឹមសារចុះបញ្ជីអង្គភាពអាជីវកម្ម
និងការរំលាយអង្គភាពអាជីវកម្មផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ