នាយករដ្ឋមន្រ្តីវៀតណាមតម្រូវឲ្យស្រាវជ្រាវវ៉ាក់សាំងចង្ការកូវីដ-១៩សម្រាប់កុមារអាយុ៣-៥ឆ្នាំ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានតម្រូវឲ្យក្រសួងសុខាភិបាលដឹកនាំការស្រាវជ្រាវលើការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ លើកទី៤សម្រាប់មនុស្សពេញវ័យ ដូសទី៣សំរាប់កុមារអាយុពី ៣ដល់៥ឆ្នាំ; មានផែនការទិញ ហើយជំរុញការផលិតវ៉ាក់សាំងក្នុងស្រុក ធានាលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាពនិងប្រសិទ្ធភាព។

កាលពីថ្ងៃទី ១៩ ខែមីនា ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានចេញឯកសារបង្ហាញពីការបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រីអំពីការចាក់ ទិញ និងជំរុញការផលិតវ៉ាក់សាំងក្នុងស្រុក។ តាមនោះ ដោយពិចារណាលើរបាយការណ៍របស់ក្រសួងសុខាភិបាលអំពីស្ថានភាពនិងលទ្ធផលក្នុងការងារបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានតម្រូវឲ្យក្រសួងសុខា ភិបាលដឹកនាំការស្រាវជ្រាវលើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៤សម្រាប់មនុស្សពេញវ័យ ដូសទី៣សំរាប់កុមារអាយុពី៣ដល់៥ឆ្នាំ; មានផែនការទិញ ហើយជំរុញការផលិតវ៉ាក់សាំងក្នុងស្រុក ធានាលក្ខណៈវិទ្យាសាស្ត្រ សុវត្ថិភាពនិងប្រសិទ្ធភាព។

យោងតាមកម្មវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដំណាក់កាលឆ្នាំ ២០២២-២០២៣ វៀតណាមបានដាក់ចេញគោលដៅនៅចុងត្រីមាសទី ១ ឆ្នាំ ២០២២ នឹងសម្រេចការចាក់វ៉ាក់សាំងដូសទី២ សម្រាប់មនុស្សដែលមានអាយុពី ១២ ឆ្នាំដល់ក្រោម ១៨ ឆ្នាំ; ការចាក់ដូសទី៣សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ; សម្រេចការចាក់វ៉ាក់សាំងសម្រាប់កុមារចាប់ពីអាយុ ៥ ឆ្នាំមុនខែកញ្ញាឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ