នាយករដ្ឋមន្រ្តីវៀតណាមទៅកាន់ក្រុងតូក្យូ

នាយករដ្ឋមន្រ្តីវៀតណាមទៅកាន់ក្រុងតូក្យូ - ảnh 1
តំណាងក្រសួងការបរទេសជប៉ុនទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅព្រលានយន្តហោះ (រូបថត៖VGP)

(VOVworld) - នាយប់ថ្ងៃទី២ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់រដ្ឋធានីតូក្យូរបស់ជប៉ុនដើម្បី
ចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៧តាមសេចក្ដីអញ្ជើញ របស់នាយករដ្ឋ
មន្រ្តីជប៉ុនលោក Shinzo Abe។

ក្នុងរយៈពេល២ថ្ងៃ ទី៣និងទី៤ លោក Nguyen Tan Dung នឹងរួមជាមួយថ្នាក់ដឹកនាំ
ប្រទេសនានានៅអនុតំបន់មេគង្គនិងជប៉ុនចូលរួមសម័យប្រជុំកំពូលមេគង្គ-ជប៉ុន និងព្រឹត្តិការណ៍សំខាន់ផ្សេងៗដូចជា៖វេទិការខឿនសេដ្ឋកិច្ចមេគង្គចំនួន៥ ចូល
ថ្វាយបង្គំព្រះមហាក្សត្រជប៉ុន និងជួបសន្ទនាជាមួយប្រធានសភាជាន់ទាបនិង
ព្រឹទ្ធសភាជប៉ុនជាដើម។

ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung នឹងមានជំនួបចរចារ ជាមួយសមភាគីជប៉ុនលោក Shinzo Abe ដើម្បីផ្លាស់ប្ដូរអំពីវិធានការជំរុញទំនាក់ ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ជប៉ុន ព្រមទាំងទទួលជួបសន្ទនាជាមួយថ្នាក់ ដឹកនាំអង្គការមួយចំនួនរបស់ជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ