នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយនាយកប្រតិបតិ្តវេទិការសេដ្ឋកិច្ចពិភពលោក

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយនាយកប្រតិបតិ្តវេទិការសេដ្ឋកិច្ចពិភពលោក - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung (ខាងស្ដាំ)និង
នាយកប្រតិបតិ្តវេទិការសេដ្ឋកិច្ចពិភពលោកលោក Philipp Rosler (រូបថត៖TTXVN)


(VOVworld) - នាថ្ងៃទី២៨ វិច្ឆិកា នៅជំនួបសន្ទនាជាមួយលោក Philipp Rosler នាយក
ប្រតិបតិ្តវេទិការសេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុងបំពេញទស្សនកិច្ចការងារ
នៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dungបានវាយតំលៃខ្ពស់
ចំពោះកិច្ចសហប្រតិបតិ្តកាដ៏ល្អប្រសើរវាងវៀតណាមនិងWEF។លោក Nguyen Tan
Dung បានស្នើរឲ្យ WEF សហការយ៉ាងស្អិតរមួតជាមួយវៀតណាមដើម្បីដំណើរការ
វាយតំលៃចំពោះសមត្ថភាពប្រកួតប្រជែងជាតិប្រចាំឆ្នាំ ជាពិសេសគឺបង្ហាញបាន
បណ្ដាកំហិត ភាពអន់ខ្សោយ មូលហេតុនិងទិសដៅដំណោះស្រាយដើម្បីជំនះពុះ
ពារនិងលើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិរបស់វៀតណាម។លោក Nguyen
Tan Dung ក៏បានស្នើរឲ្យ WEF ជួយឧបត្ថម្ភនិងរៀបចំព្រឹត្តការណ៍នានានៅវៀតណាម ដោយមានការចូលរួមរបស់អ្នកនយោបាយ និងអង្គភាពអាជីវកម្មជួរមុខលើពិភព
លោកដើម្បីវៀតណាមផ្ដល់ព័ត៏មាននិងសន្ទនាអំពីសភាពការណ៍ យថាទស្សន៍
ទិសដៅអភិវឌ្ឍន៍របស់សេដ្ឋកិច្ចវៀតណាម ក៏ដូចជាយថាទស្សន៍របស់សហគមន៍
អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ