នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការរងអ.ស.បនិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាល់ហ្សេរី

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការរងអ.ស.បនិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាល់ហ្សេរី - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងអគ្គលេខាធិការរងអ.ស.ប
លោក Herve Ladsous

(VOVworld) - នារសៀលថ្ងៃទី១០ មិថុនា នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក Herve
Ladsous អគ្គលេខាធិការរងអ.ស.បទទួលបន្ទុកសកម្មភាពរក្សាសន្តិភាពដែលកំពុង
អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅជំនួបនេះ លោក Nguyen
Tan Dung បានឲ្យដឹងថា ក្នុងឋានៈជាសមាជិក១របស់អ.ស.ប វៀតណាមយល់ច្បាស់
និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។

ក៏នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនា
ជាមួយលោក Tayeb Louh រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាល់ហ្សេរីដែលកំពុងអញ្ជើញ មកបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទីនេះ លោក Nguyen Tan Dung
បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអាល់ហ្សេរីនាពេលថ្មីៗនេះរបស់
គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានរួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃ
ណី កិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២ឡើងជំហានអភិវឌ្ឍន៍ថ្មី។វៀតណាម
នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរួមជាមួយអាល់ហ្សេរីអនុវត្តកិច្ចព្រមព្រៀង
នានាដែលទទួលបាន ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
ជាដើម។
នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការរងអ.ស.បនិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាល់ហ្សេរី - ảnh 2
នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Tan Dung​និង
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាល់ហ្សេរីលោក Tayeb Louh

មុននោះ នៅទីស្ដីការក្រសួងយុត្តិធម៌វៀតណាមបានប្រព្រឹត្តទៅនូវជំនួបចរចារ
រវាងរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌វៀតណាមលោក Ha Hung​ Cuong និងសមភាគីអាល់
ហ្សេរីលោក Tayeb Louh។ដោយឈរលើមូលដ្ឋានរាល់សកម្មភាពដែលត្រូវបាន
អនុវត្តតាម អនុស្សរណៈនិងផែនការសហប្រតិបតិ្តការរវាងក្រសួងទាំង២នាពេល
កន្លងទៅ លោក Ha Hung Cuong បានអះអាងថាកិច្ចសហប្រតិបតិ្តការរវាងក្រសួង
ទាំង ២ត្រូវបានរៀបចំប្រកបដោយប្រសិទ្ធភាពនិងទទួលបានលទ្ធផលដ៏ល្អប្រ
សើរជាច្រើន។ បន្ទាប់ពីជំនួបចរចារ ភាគីទាំង២បានចុះហត្ថលេខាលើអនុស្ស
រណៈរវាងក្រសួង យុត្តិធម៌ទាំង២ក្នុងដំណាក់កាល២០១៦-២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ