នាយករដ្ឋមន្រ្តីវៀតណាម៖យល់ព្រមទាក់ទាញការវិនិយោគសំដៅអភិវឌ្ឍន៍ការ ផលិតអាលុយមីញ៉ូ

(VOVworld) - នាព្រឹកថ្ងៃទី១០ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung និងក្រុមការងាររដ្ឋាភិបាលបានចុះត្រួតពិនិត្យដំណើរការពាណិជ្ជកម្ម
ផលិតកម្មអាលុយមីនៃគំរោងការណ៍ចម្រុះ Bauxit-អាលុយមីញ៉ូ Lam Dong នៅ
ស្រុក Bao Lam ខេត្ត Lam Dong ភាគខាងត្បូងវៀតណាម។លោក Nguyen Tan Dung បានស្នើរឲ្យសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មរ៉ែធ្យូងថ្មនិងក្រុមហ៊ុនអាលុយមីញ៉ូ Lam
Dong បន្តដំណើរការរោងចក្រប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព ព្រមទាំង
ជំរុញខ្លាំងការពន្លឿនពាណិជ្ជកម្ម បើកទូលាយទីផ្សារប្រើប្រាស់ផលិតផលដោយ
តំលៃខ្ពស់បំផុត។
នាយករដ្ឋមន្រ្តីវៀតណាម៖យល់ព្រមទាក់ទាញការវិនិយោគសំដៅអភិវឌ្ឍន៍ការ ផលិតអាលុយមីញ៉ូ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ប្រគល់អំណោយជូនកម្មករនៃក្រុមហ៊ុនអាលុយមីញ៉ូ Lam Dong

លោកក៏បានសំណូមពរបណ្ដាអង្គភាពអាជីវកម្មពោលខាងលើយកចិត្តទុកដាក់
ដល់ការថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈនិងខាងស្មារតីផងសំរាប់ជួរកម្ម
ភិបាលនិងពលករ រួមចំណែកសកម្មក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់ជីវភាពរស់នៅសំរាប់អ្នកស្រុក បន្តអនុវត្តល្អនូវការងារធានា
សន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងនិងក្រៅតំបន់រោងចក្រផងដែរ។ដោយឈរ
លើមូលដ្ឋានលទ្ធ ផលជាជំហានដំបូងដែលគំរោងការនេះនាំមកនូវប្រសិទ្ធ
ភាពខាងសេដ្ឋកិច្ចសង្គម និងធានាបរិស្ថាន នាយករដ្ឋមន្រ្តីលោក Nguyen Tan
Dung បានយល់ព្រម ជាមួយការផ្ដួចផ្ដើមគំនិតគឺភាគហ៊ុនភាវូបនីយកម្មក្រុម
ហ៊ុនអាលុយមីញ៉ូ Lam Dong សំដៅទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រនានា
ដើម្បីបើកទូលាយការ អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ