នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានវិទ្យាស្ថានស្រាវជ្រាវ Malik របស់ស្វីស

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបប្រធានវិទ្យាស្ថានស្រាវជ្រាវ Malik របស់ស្វីស - ảnh 1
សាស្ត្រាចារ្យ Fredmund Malik ប្រធានវិទ្យាស្ថានស្រាវជ្រាវ Malik​ (រូបថត៖vol.at)

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចចូលរួមសន្និសីទលើកទី៤៧
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos របស់ស្វីសនោះ នាថ្ងៃទី១៨
មករា នៅទីក្រុង Zurich នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន
អញ្ជើញទទួលជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានស្រាវជ្រាវ Malik សាស្ត្រាចារ្យ
Fredmund Malik។នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យ
សាស្ត្រាចារ្យ Fredmund Malik និងវិទ្យាស្ថានបណ្ដាអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព
នូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវៀតណាម។
រីឯខ្លួនវិញ លោក Fredmund Malik បានសំដែងគោលបំណងចង់ជំរុញកម្មវិធី
គំរោងសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ននិងវិទ្យាស្ថានស្រាវជ្រាវនានារបស់
វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ