នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៧

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុនលើកទី៧ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងសមភាគីជប៉ុនលោក Shinzo Abe

(VOVworld) - នាថ្ងៃទី២ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung
បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីរដ្ឋធានីហាណូយអញ្ជើញ
ទៅចូលរួមសន្និសីទកំពូលមេគង្គ-ជប៉ុន លើកទី៧ចាប់ពីថ្ងៃទី២ដល់ទី៤ កក្កដា នៅ
ទីក្រុងតូក្យូតាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe។

ការដែលលោក Nguyen Tan Dung ចូលរួមសន្និសីទលើកនេះ គឺសំដៅរួមចំណែក
ជំរុញកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុននាពេលខាងមុខ តាមទិសជួយឧបត្ថម្ភ
យ៉ាងខ្លាំងក្លាថែមទៀតសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់អនុតំបន់ទន្លេ
មេគង្គនិយាយរួមនិងវៀតណាមនិយាយដោយឡែក អះអាងនូវការសន្យានិង តួនាទីរបស់វៀតណាមចំពោះកិច្ចសហប្រតិបតិ្តការមេគង្គ-ជប៉ុន ព្រមទាំងពង្រឹង ទំនាក់ទំនងមិត្តភាពជាមួយប្រទេសនៅអនុតំបន់ទន្លេមេគង្គផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ