នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំ នៃខេត្តក្រុងភាគខាងត្បូង

(VOVWORLD) - ថ្លែងរបាយការណ៍នៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The បានអោយដឹងថា នាបច្ចុប្បន្ន តំបន់វាលសណ្ដទន្លេ Cuu Long បានមានខ្សែផ្លូវជាតិសំខាន់ៗតាមរយៈបណ្ដោយនិងរយៈទទឹង មាន ប្រព័ន្ធផ្លូវទឹក មានព្រលានយន្តហោះចំនួន៤ ក៏ដូចជាកំពង់ផែនាវាចរណ៍និង ស្ថានីយ៍រថភ្លើងនានាទៀតផង។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំ នៃខេត្តក្រុងភាគខាងត្បូង - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំ (រូបថត៖ TTXVN)

  នារសៀលថ្ងៃទី៥ ខែមេសា នៅទីក្រុង Can Tho ក្នុងឱកាសអញ្ជើញទៅចូល រួមអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរនៅតាមខេត្តក្រុងភាគខាងត្បូងនានា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំតំបន់វាលសណ្ដទន្លេ  Cuu Long អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់នាពេលកន្លងទៅ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះក៏មានវត្តមានរបស់ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh និងប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិលោក Tran Thanh Man។

        ថ្លែងរបាយការណ៍នៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួងគមនាគមន៍ដឹកជញ្ជូន លោក Nguyen Van The បានអោយដឹងថា នាបច្ចុប្បន្ន តំបន់វាលសណ្ដទន្លេ Cuu Long បានមានខ្សែផ្លូវជាតិសំខាន់ៗតាមរយៈបណ្ដោយនិងរយៈទទឹង មាន ប្រព័ន្ធផ្លូវទឹក មានព្រលានយន្តហោះចំនួន៤ ក៏ដូចជាកំពង់ផែនាវាចរណ៍និង ស្ថានីយ៍រថភ្លើងនានាទៀតផង។ ប៉ុន្តែ មានសំណង់មួយចំនួនដែលកំពុងស្ថិតនៅ ក្នុងដំណើរការវិនិយោគ ហើយចាំបាច់ត្រូវជំរុញការបណ្ដាក់ទុនយ៉ាងខ្លាំងក្លាថែម ទៀតដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដោយព្រមៗគ្នា។ បន្ទាប់ ពីស្ដាប់របាយការណ៍របស់រដ្ឋមន្រ្តីលោក Nguyen Van The នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសំណូមពរអោយក្រសួងគមនាគមន៍ដឹកជញ្ជូនត្រូវ សម្រេចខ្សែផ្លូវហាយវៃ Trung Luong – My Thuan នាដើមឆ្នាំ២០២០ ដើម្បីឆ្ពោះ ទៅរកការកសាងខ្សែផ្លូវហាយវៃ Can Tho – Ca Mau។ លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា៖

        “ខ្ញុំសូមបញ្ជាក់ជាមួយបណ្ដាសមមិត្តថា ក្រសួងគមនាគមន៍ដឹកជញ្ជូនលើក សំណើអ្វីៗខ្លះគឺយើងខ្ញុំសុទ្ធតែដោះស្រាយទាំងស្រុង ហើយប្រការសំខាន់ឥឡូវ នេះគឺការរៀបចំអនុវត្ត។ តំបន់វាលសណ្ដទន្លេ Cuu Long ត្រូវអភិវឌ្ឍន៍ប្រព័ន្ធ ផ្លូវគមនាគមន៍ទាំង៥ រួមទាំងផ្លូវដែកទៀតផង។ ប្រសិនបើមិនធ្វើបានដូច្នេះទេ គឺគមនាគមន៍មិនអាចអភិវឌ្ឍន៍បានឡើយ។ នេះគឺជាបំណងប្រាថ្នាត្រឹមត្រូវរបស់ ប្រជាជនទាំង២០លាននាក់នៅតំបន់នេះ។ ចំពោះការតភ្ជាប់ខេត្តក្រុងភាគខាង លិចនិងភាគខាងកើតជាមួយទីក្រុងហូជីមិញនោះ គឺយើងខ្ញុំនឹងរៀបចំកិច្ចប្រជុំ តភ្ជាប់ខេត្តក្រុងនៅតំបន់វាលសណ្ដទន្លេ Cuu Long ជាមួយទីក្រុងហូជីមិញនា ពេលខាងមុខ”។

        នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៅតាមខេត្តក្រុងនានាក្នុងតំបន់ បានស្នើ អោយរដ្ឋាភិបាលយកចិត្តទុកដាក់ ជួយឧបត្ថម្ភតំបន់ក្នុងការអភិវឌ្ឍវិស័យឧស្សា ហកម្មនិងសេវាកម្ម ដោយជំនួសអោយការពឹងផ្អែកលើផលិតកម្មកសិកម្មតែ ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ