នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការតុលាការ អាជ្ញាកណ្តាលអចិន្រ្តៃយ៍

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអគ្គលេខាធិការតុលាការ អាជ្ញាកណ្តាលអចិន្រ្តៃយ៍ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនា
ជាមួយអគ្គលេខាធិការតុលាការ អាជ្ញាកណ្តាល អចិន្រ្តៃយ៍ (http://www.baomoi.com/)

(VOVworld)_នាល្ងាចថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ​នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន ទទួលជួបសន្ទនាជាមួយអគ្គលេខាធិការតុលាការ អាជ្ញាកណ្តាលអចិន្រ្តៃយ៍​( PCA) លោក Hugo Hans Siblesz  ។ នៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាង PCA ជាមួយវៀតណាម ហើយមានបំណងជំរុញទំនាក់ទំនងទាំងនេះកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ប្រកបដោយប្រសិទ្ធិភាព ថែមទៀត។ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ PCA នាយករដ្ឋមន្ត្រីវៀតណាម​បានឲ្យដឹងថា​នឹងប្រគល់ឲ្យក្រសួងការបរទេស​ធ្វើជាអ្នកទទួលខុសត្រូវចំពោះរដ្ឋាភិបាល កិច្ចការបង្កើន​ទំនាក់​ទំនងជាមួយ PCA អបអរសាទរចំពោះការដែល PCA បើកការិយាល័យប្រចាំនៅវៀតណាម តាមនោះ នាំកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព​។

     រីឯខ្លួនវិញ អគ្គលេខា PCA លោក Hugo Hans Siblesz  បានថ្លែង​អំណរគុណ​ចំពោះការដែល វៀតណាមឯកភាពឲ្យ PCA បើក ការិយាល័យ​ប្រចាំ​នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ