នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការ បរទេសអេស្តូនី

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងជំនួបសវនាការ ជាមួយលោក Sven Mikser រដ្ឋមន្រ្តីការបរទេសអេស្តូនី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានឲ្យដឹងថា បទពិសោធន៍របស់អេស្តូនីអំពីរដ្ឋា ភិបាលអេឡិចត្រូនិកគឺជាមេរៀនដ៏ល្អចំពោះវៀតណាម ហើយទទួលស្វាគមន៍អ្នក ជំនាញអេស្តូនីមកជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការ បរទេសអេស្តូនី - ảnh 1(រូបថត៖ TTXVN) 


លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ក្រោយពីដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសអេស្តូនី ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍន៍ឡើង កម្ពស់ថ្មី ពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Sven Mikser មានក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាង ប្រទេសទាំងពីរ ពិសេសគឺក្នុងវិស័យរដ្ឋាភិបាល អេឡិចត្រូនិកនិងគ្រប់គ្រងអេឡិច ត្រូនិក។ រដ្ឋមន្រ្តីលោក Mikser បានអះអាងថា អេស្តូនីនឹងខិតខំប្រឹងប្រែងដើម្បី ជំរុញដំណើរការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EU ជា មួយ វៀតណាមហើយនឹងជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ