នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ មន្ទីរពេទ្យ K ត្រូវជាកន្លែងដើម្បីអោយអ្នកជំងឺ “ប្រគល់ជូនក្ដីសង្ឃឹម-ទទួលបានជំនឿជាក់”

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយគ្រូពេទ្យនិងបុគ្គលិក សុខាភិបាលម្នាក់ៗនៃមន្ទីរពេទ្យ K ត្រូវតែជាទីបង្អែកដើម្បីលើកទឹកចិត្ត ចែក រំលែកនិងរួមដំណើរជាមួយអ្នកជំងឺ អោយបានត្រឹមត្រូវតាមស្មារតី “ប្រគល់ជូនក្ដី សង្ឃឹម-ទទួលបានជំនឿជាក់”។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ មន្ទីរពេទ្យ K ត្រូវជាកន្លែងដើម្បីអោយអ្នកជំងឺ “ប្រគល់ជូនក្ដីសង្ឃឹម-ទទួលបានជំនឿជាក់” - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ចើញសួរសុខទុក្ខអ្នកជំងឺជាកុមារនៅមន្ទីរពេទ្យ K (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០ទិវា បង្កើតមន្ទីរពេទ្យ K ហើយប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី៣។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើអោយគ្រូពេទ្យនិងបុគ្គលិក សុខាភិបាលម្នាក់ៗនៃមន្ទីរពេទ្យ K ត្រូវតែជាទីបង្អែកដើម្បីលើកទឹកចិត្ត ចែក រំលែកនិងរួមដំណើរជាមួយអ្នកជំងឺ អោយបានត្រឹមត្រូវតាមស្មារតី “ប្រគល់ជូនក្ដី សង្ឃឹម-ទទួលបានជំនឿជាក់”។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

        “ជាមន្ទីរពេទ្យជួរមុខក្នុងទូទាំងប្រទេសខាងបង្ការប្រឆាំងជំងឺមហារីក នា ពេលខាងមុខ មន្ទីរពេទ្យ K ត្រូវតែខិតខំប្រឹងប្រែងថែមទៀតដើម្បីក្លាយទៅជា មជ្ឈមណ្ឌលព្យបាលជំងឺមហារីកជួរមុខក្នុងតំបន់ ដ៏គួរអោយជឿទុកចិត្តមិនត្រឹម តែចំពោះអ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងចំពោះមិត្តរួមការងារនិងមិត្តភក្តិអន្តរជាតិ ទៀតផង។ ជាពិសេសគឺ មន្ទីរពេទ្យ K ត្រូវការអនុវត្តន៍ដោយព្រមៗគ្នានូវវិធានការ ជាច្រើនសំដៅលើកកំពស់គុណភាពនិងប្រសិទ្ធភាពក្នុងការពិនិត្យ ព្យាបាលជំងឺ ដោយទិសស្លោក យកអ្នកជំងឺជាមជ្ឈភាព យកប្រសិទ្ធភាពនៃការព្យាបាលនិង ការពេញចិត្តរបស់អ្នកជំងឺជារង្វាស់តម្លៃនិងគោលដៅដើម្បីខិតខំប្រឹងប្រែងផងដែរ។ ទន្ទឹមនឹងនោះ បន្តពង្រីកប្រសិទ្ធភាពនៃមជ្ឈមណ្ឌលវះកាត់ដោយមនុស្សយន្ត មជ្ឈមណ្ឌលផ្សំឱសថ ព្រមទាំងអនុវត្តន៍វិធីសាស្ត្រព្យាបាលជមងឺទំនើបៗរបស់ ពិភពលោក ផងដែរ”។

        នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏បានស្នើអោយមន្ទីរ ពេទ្យ ត្រូវតែបន្តយកចិត្តទុកដាក់ដល់ការធានាផលប្រយោជន៍សម្រាប់មុខសញ្ញា ដែលមានប័ណ្ណធានារ៉ាប់រងសុខាភិបាល មុខសញ្ញាគោលនយោបាយ ជាពិសេសគឺអ្នក ជំងឺក្រីក្រ ព្រមទាំងយកចិត្តទុកដាក់ដល់ការអនុវត្តការទទួលខុសត្រូវសង្គម ដោយកៀរគរប្រភពធនធាននានាដើម្បីជួយឧបត្ថម្ភដល់អ្នកជំងឺដែលមានស្ថាន ភាពរស់នៅលំបាក អ្នកជំងឺនៅតំបន់ឆ្ងាយដាច់ស្រយាលនិងអ្នកជំងឺជាជនជាតិ ភាគតិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ