នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០១៩

(VOVWORLD) - នៅកម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០១៩នេះ មាន ស្ថាប័ន អង្គការនិងសហគ្រាសចំនួន១៤៣អង្គភាព បានចុះបញ្ជីគាំទ្រចំពោះ មូលនិធិ “ដើម្បីជនក្រីក្រ” និងកម្មវិធីសន្តិសុខសង្គម ដោយទឹកប្រាក់ឡើងដល់ទៅ ៨៧៧ពាន់លានដុង (ស្មើរនឹង៤០លានដុល្លាអាមេរិក)៕
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០១៩ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅកម្មវិធី (រូបថត៖ VGP)

ដោយអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយ ចីរភាព និងជួយជ្រោមជ្រែងចលនា “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ- មិនបំភ្លេចនរណាម្នាក់នោះឡើយ” នាយប់ថ្ងៃទី១៧ ខែតុកា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានសហការជាមួយគណៈ កម្មាធិការមជ្ឈឹមទទួលបន្ទុកកម្មវិធីគោលដៅជាតិ និងស្ថានីយ៍ទូរទស្សន៍ជាតិ វៀតណាម រៀបចំកម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០១៩។

        អញ្ជើញថ្លែងនៅកម្មវិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា កម្មវិធីលើកនេះជាសកម្មភាពសំខាន់ដែលចាប់ផ្ដើមខែ កំពូលដើម្បីជនក្រីក្រឆ្នាំ២០១៩។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ សហគមន៍ធុរជន អាជីវករ ជនរួមជាតិនិងយុទ្ធជនទូទាំង ប្រទេសបន្តលើកទឹកចិត្ត ជួយឧបត្ថម្ភដល់ជនក្រីក្រ ជនមានស្ថានភាពរស់នៅលំ បាក ប្រកបដោយការទទួលខុសត្រូវ មេត្តាធម៌ និងការចែករំលែកដ៏ជាក់ស្ដែងផង ដែរ។ លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “រដ្ឋាភិបាលវៀតណាមនឹងបន្តអនុវត្តយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធ ភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ រដ្ឋនឹងបន្តផ្ដល់អាទិភាពមែន ក៏ប៉ុន្តែរូបជនក្រីក្រផ្ទាល់ត្រូវការខិតខំប្រឹងប្រែង ឈានឡើងទៀតផង។ ក្រៅពីនោះ ក៏មានតួនាទីជាអ្នករួមដំណើរ អ្នកផ្ដល់ជំនួយ របស់បណ្ដាអង្គការ អាជីវករ បុគ្គលនៅក្នុងនិងក្រៅប្រទេស”។

        នៅកម្មវិធី “ប្រទេសទាំងមូលរួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០១៩នេះ មាន ស្ថាប័ន អង្គការនិងសហគ្រាសចំនួន១៤៣អង្គភាព បានចុះបញ្ជីគាំទ្រចំពោះ មូលនិធិ “ដើម្បីជនក្រីក្រ” និងកម្មវិធីសន្តិសុខសង្គម ដោយទឹកប្រាក់ឡើងដល់ទៅ ៨៧៧ពាន់លានដុង (ស្មើរនឹង៤០លានដុល្លាអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ