នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម

(VOVWORLD) - ប្រសិន បើឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ដែនអាកាស ដែនសមុទ្រ និងផលប្រយោជន៍ជាតិត្រូវរំលោភបំពាននោះ គឺវៀតណាមនឹងប្រើប្រាស់ គ្រប់វិធានការចាំបាច់ដើម្បីស្វ័យការពារ ដោះស្រាយគ្រប់ករណីកើតមាន ឡើងប្រកបដោយជោគជ័យ ដោយកម្លាំងសច្ចធម៌របស់ប្រជាជាតិទាំង មូល។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម - ảnh 1 តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ ទីមួយសម្រាប់កងទ័ពប្រជាជនវៀតណាម។ 

  នាព្រឹកថ្ងៃទី២១ ខែធ្នូ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការយោធា មជ្ឈឹម ក្រសួងការពារប្រទេសវៀត ណាមបានរៀបចំយ៉ាងមហោឡារឹកនូវ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩) និងរំលឹក ខួបអនុស្សាវរីយ៍លើកទី ៧៥ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩) និងពិធីទទួលគ្រឿងឥស្សរិ យយសយុទ្ធជ័យថ្នាក់ទីមួយ។ អញ្ជើញចូលរួមពិធីនេះមានវត្តមាននាយក រដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុ ភូមិ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិនិងកងទ័ពរបស់ ប្រទេសនានាផងដែរ។

        ថ្លែងសុន្ទរកថានៅពិធីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានលើកច្បាស់ថា៖

       “រាល់យុទ្ធជ័យដ៍ភ្លឺស្វាងរបស់កងទ័ពប្រជាជនវៀតណាមក្នុងអំឡុង ពេល៧៥ឆ្នាំកន្លងទៅ ជាលទ្ធផលនៃការអប់រំ ការហាត់ពត់លត់ដំរបស់បក្ស កុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញជាទីគោរពរាប់អាន ក៏ដូច ជាការគាំពារ ថែទាំ និងចិញ្ចឹមបីបាច់របស់ប្រជាជនទូទាំងប្រទេសនិងការ ជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់មិត្តភក្តិអន្តរជាតិផងដែរ។ ជាពិសេស នោះគឺជាកិច្ច ខិតខំប្រឹងប្រែងនិងសាច់ស្រស់ឈាមស្រស់របស់កម្មាភិបាល យុទ្ធជនជា ច្រើនជំនាន់ ដែលបានតស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានមោះមុតត្រៀមខ្លួន ជាស្រេចពលីជីវិតដើម្បីឯករាជ្យ សេរីភាពរបស់មាតុប្រទេស ដើម្បីសុភ មង្គលរបស់ប្រជាជន”។

        លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ដែរថា វៀត ណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ដោះស្រាយជម្លោះនិងការខ្វែងគំនិតទាំងអស់ដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ។ ប៉ុន្តែ ប្រសិន បើឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ដែនអាកាស ដែនសមុទ្រ និងផលប្រយោជន៍ជាតិត្រូវរំលោភបំពាននោះ គឺវៀតណាមនឹងប្រើប្រាស់ គ្រប់វិធានការចាំបាច់ដើម្បីស្វ័យការពារ ដោះស្រាយគ្រប់ករណីកើតមាន ឡើងប្រកបដោយជោគជ័យ ដោយកម្លាំងសច្ចធម៌របស់ប្រជាជាតិទាំង មូល។

        នៅពិធីនេះដែរ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ ទីមួយសម្រាប់កងទ័ពប្រជាជនវៀតណាម។ សង្កត់ធ្ងន់លើភារកិច្ចរបស់ កងទ័ពវៀតណាមក្នុងស្ថានភាពថ្មី លោកនាយករដ្ឋមន្រ្តីបានលើកមតិថា៖

        “ភារកិច្ចមួយក្នុងចំណោមភារកិច្ចសំខាន់ៗក្នុងសម័យសន្តិភាពនោះគឺ ត្រូវសកម្មបង្ការ រាំងស្កាត់គ្រោះអាសន្នសង្គ្រាម រក្សារឹងមាំនូវបរិ យាកាសសន្តិភាព ស្ថិរភាពដើម្បីអភិវឌ្ឍប្រទេសជាតិ។ ទោះបីក្នុងលក្ខខ័ណ្ឌ ណាក៏ដោយ បក្ស រដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹង កម្លាំងការពារជាតិ កសាងកម្លាំងប្រដាប់អាវុធប្រជាជនអោយកាន់តែខ្លឹង មាំមួន រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុកសាងនិងការ ពារមាតុប្រទេសវៀតណាមជាទីស្រឡាញ់របស់យើងទាំងអស់គ្នា”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ