នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគមេគង្គ - ជប៉ុន

(VOVWORLD) -  នារសៀលថ្ងៃទី៩ខែតុលា នៅទីក្រុងតូក្យូនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ បានចូលរួមវេទិកាវិនិយោគមេគង្គ - ជប៉ុន។ នៅក្នុងវេទិកានេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គ (រួមមានវៀតណាម កម្ពុជា ឡាវ ថៃនិងមីយ៉ាន់ម៉ា) សុទ្ធតែបានថ្លែងសុន្ទរកថាដោយសង្កត់ធ្ងន់ពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការវិនិយោគរវាងមេគង្គនិងជប៉ុន។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគមេគង្គ - ជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងវេទិកា  

ក្នុងសុន្ទរកថា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានជម្រាប ជូនដល់វិនិយោគិនអំពីសក្តានុពលនិងគុណប្រយោជន៍នៃតំបន់មេគង្គនិងសក្តានុ ពល វិនិយោគនៅវៀតណាមតែម្តង។ នាយករដ្ឋមន្ត្រីបានលើកឡើងថា បច្ចុប្បន្នវៀត ណាមមានបរិយាកាសនយោបាយនិងសង្គមស្ថិរភាពហើយកំណើនសេដ្ឋកិច្ចតែងតែរក្សាបាននៅកម្រិតខ្ពស់។ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦ ដែលវៀតណាមបាននិងចុះហត្ថលេខានាពេលខាងមុខ ក្នុងនោះមាន កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលវៀតណាមនិងជប៉ុនគឺជាប្រទេសនាំមុខគេក្នុងការជម្រុញកិច្ចចរចារ ផងនិងឈានដល់ការចុះហត្ថលេខាផង។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាវិនិយោគមេគង្គ - ជប៉ុន - ảnh 2ទិដ្ឋភាពនៃវេទិកា  

នាយករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញអំពីសក្តានុពលសម្រាប់ការវិនិយោគនិងអភិ វឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅវៀតណាម។ ប្រទេសវៀតណាមក៏កំពុងជម្រុញការកសាងរដ្ឋាភិបាលសុច្ចរិត ដើម្បីបង្កើតបរិយាកាសវិនិយោគនិងធ្វើអាជីវកម្មងាយស្រួល។

នៅក្នុងសុន្ទរកថា នាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ប្រទេសវៀតណាមនិងបណ្តាប្រទេសទន្លេមេគង្គមានភាពស្រដៀងគ្នាជាច្រើននៅក្នុងវប្បធម៌និងប្រជាជនជប៉ុនដែលជាហេតុផលសម្រាប់កិច្ចសហប្រតិបត្តិការបន្តទទួលបានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ