នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនអំណោយបុណ្យ តេតសម្រាប់ជនរួមជាតិនៅស្រុក Cu Jut ខេត្ត Dak Nong

(VOVWORLD) - មុនពេលបញ្ចប់ដំណើរទស្សនកិច្ចការងារនៅតំបន់ Tay Nguyen នាព្រឹក ថ្ងៃទី១៥ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយបុណ្យតេតសម្រាប់ ជនរួមជាតិនៅស្រុក Cu Jut ខេត្ត Dak Nong។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជូនអំណោយបុណ្យ តេតសម្រាប់ជនរួមជាតិនៅស្រុក Cu Jut ខេត្ត Dak Nong - ảnh 1 (រូបថត៖ chinhphu.vn)


សំណេះសំណាលជាមួយ ប្រជាជននៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ គ្រួសារគោលនយោ បាយ ជាពិសេសគឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តីបានអញ្ជើញបញ្ជូនការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំ បក្សនិងរដ្ឋចំពោះប្រជាជននៅស្រុក Cu Jut និយាយដោយឡែកនិងប្រជាជន តំបន់ Tay Nguyen និយាយរួម។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយអាជ្ញាធរ ខេត្ត Dak Nong គ្រប់ជាន់ថ្នាក់រៀបចំអោយប្រជាជនទទួលអំណរបុណ្យចូលឆ្នាំថ្មី ប្រកប ដោយសុវត្ថិភាពនិងភាពសប្បាយរីករាយ ផងដែរ។

        ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជូន អំណោយចំនួន ១០កញ្ចប់សម្រាប់គ្រួសារដែលមានស្ថានភាពរស់នៅលំបាកនិងគ្រួសារគោលនយោបាយនៅស្រុក Cu Jut ហើយតាមរយៈថ្នាក់ដឹកនាំខេត្តនិង ស្រុក លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជូនអំណោយចំនួន៩០កញ្ចប់បន្ថែមទៀតសម្រាប់ គ្រួសារក្រីក្រនានាក្នុងស្រុកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ