នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19

(VOVWORLD) - នារសៀលថ្ងៃទី១០ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅក្នុង កិច្ចប្រជុំជាមួយគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយគណៈកម្មការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺ Covid-19 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន តម្រូវការមកដល់វៀតវៀតណាមរបស់អ្នកជំនាញ កម្មករបច្ចេក ទេសខ្ពស់ និងវិនិយោគិនបរទេសមានធំណាស់។ ហេតុដូច្នេះ ប្រសិនបើមិន ចាត់វិធានការដោះស្រាយឲ្យបានល្អ វានឹងប៉ះពាល់ដល់ដំណើរការអនុវត្ត សំណង់ គម្រោងអាជីវកម្មនានាក៏ដូចជាការស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។ នេះជាបញ្ហាបន្ទាន់ក្នុងពេលបច្ចុប្បន្ននេះ។ ទីពីរគឺ តម្រូវការវិលត្រឡប់មក ប្រទេសវិញរបស់ជនវៀតណាមនៅឯបរទេសក៏មានធំដែរ ដូច្នេះបានជាត្រូវ បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់ប្រជាជនក្នុងការធ្វើមាតុភូមិ និវត្តន៍វិញ ក៏ប៉ុន្តែត្រូវផ្អែកលើគោលការណ៍ដ៏ម៉ឺងម៉ាត់ពាក់ព័ន្ធដល់ការបង្ការ និងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត។

លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានា ពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយចំពោះរាល់បញ្ហា ពោលខាងលើ។ តាមនោះ មិនអាចអត្តនោម័តក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺ រាតត្បាតបានឡើយ ក៏ប៉ុន្តែត្រូវការបើកទ្វារសម្រាប់ក្របខ័ណ្ឌមុខសញ្ញា ពោលខាងលើដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយសារតម្រូវការយ៉ាងធំនៃភាគីទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ