នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយស្ថានីយ៍ទូរទស្សន៍វៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានស្នើអោយ VTV ត្រូវរួមចំណែកបង្កើតឡើងហើយពូនជ្រុំសម្រាប់បំណងប្រាថ្នាដ៏ធំធេងរបស់ ប្រទេសជាតិ។ VTV ត្រូវឆ្ពោះទៅរកលំដាប់តំបន់និងទ្វីប ដោយក្លាយទៅជាប៉ូស្តិ៍ ព័ត៌មានប្រកបដោយកិត្យានុភាព។

នារសៀលថ្ងៃទី១១ ខែកក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃស្ថានីយ៍ទូរទស្សន៍ វៀតណាម (VTV)។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា VTV ជានិច្ចកាលរួមដំណើរជាមួយព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ច្បាមជាប់ និងឃោសនាដោយសម្បូរបែបអំពីគោលជំហរ គោលមាគ៌ារបស់បក្ស គោល នយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងឆ្លុះបញ្ចាំងសកម្មភាពលើគ្រប់ជ្រុង ជ្រោយនៃជីវភាពសេដ្ឋកិច្ចសង្គមផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើអោយ VTV ត្រូវរួមចំណែកបង្កើតឡើងហើយពូនជ្រុំសម្រាប់បំណងប្រាថ្នាដ៏ធំធេងរបស់ ប្រទេសជាតិ។ VTV ត្រូវឆ្ពោះទៅរកលំដាប់តំបន់និងទ្វីប ដោយក្លាយទៅជាប៉ូស្តិ៍ ព័ត៌មានប្រកបដោយកិត្យានុភាព។

        លោកនាយករដ្ឋមន្រ្តីក៏បានស្នើអោយ VTV ត្រូវបង្កើតឡើងការស្រុះចិត្ត គំនិត និងជំនឿទុកចិត្តយ៉ាងខ្លាំងក្លារបស់សង្គម ប្រជាជន ជាពិសេសគឺជំនាន់វ័យ ក្មេងចំពោះបុព្វហេតុបដិវត្តន៍។ ក្នុងកាលៈ ទេសៈនៃបដិវត្តន៍ឧស្សាហកម្ម៤.០VTV ត្រូវឈានមុខគេនៅក្នុងប្រទេសក្នុងការអនុវត្តបច្ចេកវិទ្យាថ្មីៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ