នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំអំពីការងាររៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩

(VOVWORLD) - នារសៀលថ្ងៃទី៥ ខែធ្នូ នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអំពីការងាររៀបចំ មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិ (អ.ស.ប) ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំអំពីការងាររៀបចំមហាពិធីវិសាខបូជាឆ្នាំ២០១៩ - ảnh 1 (រូបថត៖ chinhphu.vn)


 
នេះជាលើកទី៣ហើយដែលវៀតណាមរៀបចំព្រឹត្តិការណ៍នេះ។ មហាពិធី វិសាខបូជាឆ្នាំ២០១៩ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខេត្ត Ha Nam ចាប់ពីថ្ងៃទី១២ដល់ ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៩ ក្រោមប្រធានបទ “របៀបទាក់ទងជាមួយពុទ្ធ សាសនាអំពីការដឹកនាំជាសកលនិងការទទួលខុសត្រូវចែករំលែកដើម្បីសង្គម ប្រកបដោយចីរភាព”។ តាមផែនការ មានតំណាងនិងភ្ញៀវអន្តរជាតិប្រមាណ ១ពាន់៥រយនាក់មកពីប្រទេសនិងតំបន់ដែនដីជាង៩០ រួមទាំងតំណាងនិងពុទ្ធ បរិស័ទក្នុងប្រទេសចំនួន១ម៉ឺននាក់ នឹងចូលរួមមហាពិធីនេះ។

        អញ្ជើញថ្លែងនៅជំនួបធ្វើការ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើតួនាទីដ៏សំខាន់នៃមហាពិធីវិសាខបូជា ហើយ ចាត់ទុកថា ជោគជ័យនៃព្រឹត្តិការណ៍នេះនឹងរួមចំណែកលើកស្ទួយឋានៈរបស់ វៀតណាម ព្រមទាំងបង្ហាញនូវទស្សនៈដ៏ឥតងាករេរបស់បក្សនិងរដ្ឋវៀតណាម ក្នុងការគោរព ធានាសេរីភាពនិងសមភាពខាងជំនឿសាសនាផងដែរ។ លោក នាយករដ្ឋមន្រ្តីបានស្នើអោយតំបន់នានាចាំបាច់ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយសមាគមន៍ពុទ្ធសាសនាវៀតណាមក្នុងការរៀបចំអនុវត្តន៍កិច្ចការពាក់ព័ន្ធនានា ជាពិសេសគឺការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើមហាពិធីវិសាខបូជាលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ