នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូល G20 និងបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន

(VOVWORLD) - វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសភ្ញៀវពិសេសទាំង៨ របស់ប្រទេសម្ចាស់ផ្ទះជប៉ុនក្នុងកិច្ចប្រជុំ G20 លើកទី១៤។ នាឆ្នាំ ២០១០ វៀត ណាមបានចូលរួមកិច្ចប្រជុំ G20 ជាលើកដំបូងក្នុងនាមជាប្រធានអាស៊ាន។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូល G20 និងបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន - ảnh 1 នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc 

  នាព្រឹកថ្ងៃទី២៧ ខែមិថុនា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងលោក ជំទាវរួមជាមួយគណៈ ប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចេញដំណើរពីរដ្ឋធានី ហាណូយ ចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ទាំង២០ (G20) នៅទីក្រុង Osaka ហើយបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន ចាប់ពីថ្ងៃទី២៧ខែមិថុនាដល់ថ្ងៃទី១ ខែកក្កដា តាមការអញ្ជើញរបស់នាយករដ្ឋ មន្រ្តីជប៉ុនលោក Shinzo Abe។

        កិច្ចប្រជុំកំពូល G20 ជាវេទិកាជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្រតិ បត្តិប្រទេសអភិវឌ្ឍន៍ទាំង១៩ ថ្នាក់ដឹកនាំ EU អង្គការហិរញ្ញវត្ថុអន្តរជាតិមួយ ចំនួនដូចជា IMF WB និងថ្នាក់ដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចទើបលេចឡើងមួយ ចំនួន ទៀតផង។

        វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសភ្ញៀវពិសេសទាំង៨ របស់ប្រទេសម្ចាស់ផ្ទះជប៉ុនក្នុងកិច្ចប្រជុំ G20 លើកទី១៤។ នាឆ្នាំ២០១០ វៀត ណាមបានចូលរួមកិច្ចប្រជុំ G20 ជាលើកដំបូងក្នុងនាមជាប្រធានអាស៊ាន។ ប្រការនេះបានបង្ហាញនូវឋានៈដ៏សំខាន់របស់វៀតណាមក្នុងខឿននយោបាយ ពិភពលោក ក៏ដូចជាការរីកចម្រើនយ៉ាងខ្លាំងក្លានៃខឿនសេដ្ឋកិច្ចវៀតណាមដែល មានឥទ្ធិពលមួយចំណែកលើសេដ្ឋកិច្ចសកលផងដែរ។

        ការចូលរួមកិច្ចប្រជុំ G20 លើកនេះនឹងជួយអោយវៀតណាមលើកឡើង សម្លេងរួមជាមួយខឿនសេដ្ឋកិច្ចទើបលេចឡើងផ្សេងៗ ដើម្បីរួមចំណែកដោះ ស្រាយបញ្ហារួមនានានៃខឿនសេដ្ឋកិច្ចពិភព លោក រក្សាសណ្ដាប់ធ្នាប់និងនិន្នាការ សេដ្ឋកិច្ចអន្តរជាតិ ឆ្លើយតបនឹងផលប្រយោជន៍នៃប្រទេសទាំងឡាយ ក៏ដូចជា ប្រឆាំងនឹងនិន្នាការអវិជ្ជមានចំពោះខឿនសេដ្ឋកិច្ចសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ