នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅដល់ទីក្រុង Osaka ចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូល G20

(VOVWORLD) - ទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក ជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះអន្តរជាតិ Kansai មានវត្តមានលោក Kiyoto Tsuji អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Kiminori Iwama ឯកអគ្គរដ្ឋទូត ប្រធាននាយកដ្ឋានពិធិការ ក្រសួងការបរ ទេសជប៉ុន រួមជាមួយថ្នាក់ដឹកនាំខេត្ត Osaka។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅដល់ទីក្រុង Osaka ចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូល G20 - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវនៅព្រលានយន្តហោះអន្តរជាតិ Kansai (រូបថត៖ VGP)

  នារសៀលថ្ងៃទី២៧ ខែមិថុនា តាមម៉ោងតំបន់ យន្តហោះពិសេសដឹក នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់ព្រលានយន្តហោះ Kansai ទីក្រុង Osaka ប្រទេសជប៉ុន ដើម្បីចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំកំពូល G20 និងបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុនចាប់ពីថ្ងៃទី២៧ខែមិថុនាដល់ថ្ងៃទី១ ខែកក្កដា។

        ទទួលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក ជំទាវរួមជាមួយគណៈ ប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះអន្តរជាតិ Kansai មានវត្តមានលោក Kiyoto Tsuji អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Kiminori Iwama ឯកអគ្គរដ្ឋទូត ប្រធាននាយកដ្ឋានពិធិការ ក្រសួងការបរ ទេសជប៉ុន រួមជាមួយថ្នាក់ដឹកនាំខេត្ត Osaka។ ចំពោះភាគីវៀតណាមវិញ គឺមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុនលោក Vu Hong Nam អគ្គកុងស៊ុលវៀត ណាមប្រចាំ Osaka លោក Vu Tuan Hai រួមជាមួយកម្មាភិបាលនៃស្ថានទូត ស្ថាន កុងស៊ុលនិងសហគមន៍ជនវៀតណាមនៅ Osaka។

        កិច្ចប្រជុំកំពូល G20 ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី២៩ ខែមិថុនា។ នេះជាកិច្ចប្រជុំលើកទី១៤ ដែលត្រូវបានរៀបចំឡើងក្នុងកាលៈទេសៈ ដែលសេដ្ឋកិច្ចពិភពលោកមានកំណើនយឺត ជាមួយហានិភ័យជាច្រើនដោយសារ តែការប្រកួតប្រជែងយុទ្ធសាស្ត្ររវាងមហាអំណាចពិភពលោកកាន់តែកើនឡើង ក៏ដូចជាជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន និងបញ្ហាភូមិសាស្ត្រ-នយោបាយ ស្មុគស្មាញផ្សេងៗទៀត។

        តាមគម្រោង ក្រៅពីការចូលរួមសម័យប្រជុំនានា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃប្រទេសផ្សេងៗ ដែលមកចូលរួមព្រឹត្តិការណ៍នេះ។ លោកនាយករដ្ឋមន្រ្តីក៏នឹងជួបធ្វើការជាមួយ បណ្ដាសហគ្រាសនិងអង្គការមិត្តភាពតំបន់ Kansai ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ