នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យ កិច្ចការត្រៀមខ្លួនជាស្រេចប្រយុទ្ធនៅនគរបាលខេត្ត Dak Nong

(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែមករា នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្តនិងត្រួត ពិនិត្យកិច្ចការត្រៀមខ្លួនជាស្រេចប្រយុទ្ធនៅនគរបាលខេត្ត Dak Nong ជាអង្គ ភាពស្នូលដែលបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅខេត្ត។ 

លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយនគរបាលខេត្តត្រូវចាត់ទុកកិច្ចការ ធានាសន្តិសុខ រក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម ជាភារកិច្ចនយោបាយ សំខាន់ជួរមុខ ជាពិសេសគឺនៅតំបន់ Tay Nguyen និយាយរួមនិងខេត្ត Dak Nong និយាយដោយឡែក ព្រមទាំងបន្តបង្ក្រាបពួកឧក្រិដ្ឋជនដែលកាប់បំផ្លាញ ទន្ទ្រាន កាន់កាប់ដីធ្លីព្រៃឈើដោយខុសច្បាប់ក៏ដូចជាឧក្រិដ្ឋជនឆ្លងដែនផងដែរ។

        នារសៀលថ្ងៃទី១៤ ខែមករា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Dak Nong និងនាយប់ ថ្ងៃដដែល លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមពិធីបុណ្យវប្បធម៌ចរបាប់វៀត ណាមនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ