នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែមិថុនាឆ្នាំ២០១៩

(VOVWORLD) - និយាយដល់ព្រឹត្តិការណ៍កិច្ចការបរទេសលេចធ្លោមួយចំនួននាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តីបានរំលឹកឡើងវិញនូវការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ការត្រៀមរៀបចំយ៉ាងល្អសម្រាប់កិច្ចប្រជុំកំពូល អាមេរិក-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េ និងការរៀបចំមហាពិធី វិសាខអង្គការសហប្រជាជាតិប្រកបដោយជោគជ័យជាដើម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែមិថុនាឆ្នាំ២០១៩ - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ chinhphu.vn)

  នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំអនឡាញទូទាំង ប្រទេសស្ដីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមក្នុងខែមិថុនានិងក្នុងឆមាសទី ១ឆ្នាំ២០១៩។ អញ្ជើញចូលរួមកិច្ចប្រជុំនេះនៅមានវត្តមានរបស់បណ្ដាឧបនាយក រដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានានៅរដ្ឋធានីហាណូយ ក៏ដូចជាការចូលរួម អនឡាញរបស់ថ្នាក់ដឹកនាំនៃខេត្ត ក្រុង ដទៃទៀតទាំង៦៣។

        លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ក្នុងកាលៈទេសៈដែលស្ថានភាពពិភព លោកមានការវិវត្តន៍យ៉ាងស្មុគស្មាញជាច្រើនហើយជះឥទ្ធិពលយ៉ាងខ្លាំងដល់ វៀតណាមនោះ ប្រព័ន្ធនយោបាយទាំងមូល បណ្ដាក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ សហគមន៍ធុរជននិងប្រជាជនទូទាំងប្រទេស បានខិតខំប្រឹងប្រែងដោយស្មារតី ប្ដេជ្ញាចិត្តខ្ពស់បំផុត ដើម្បីជំនះពុះពារលើការលំបាក ហើយសម្រេចបានសមិទ្ធ ផលជាច្រើនទាំងខាងសេដ្ឋកិច្ច វប្បធម៌ សង្គម បរិស្ថាន ការពារជាតិ និងសន្តិសុខ ក្នុងឆមាសទីមួយឆ្នាំ២០១៩។

        និយាយដល់ព្រឹត្តិការណ៍កិច្ចការបរទេសលេចធ្លោមួយចំនួននាពេលកន្លងទៅ លោកនាយករដ្ឋមន្រ្តីបានរំលឹកឡើងវិញនូវការចុះហត្ថលេខាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ការត្រៀមរៀបចំយ៉ាងល្អសម្រាប់កិច្ចប្រជុំកំពូល អាមេរិក-សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េ និងការរៀបចំមហាពិធី វិសាខអង្គការសហប្រជាជាតិប្រកបដោយជោគជ័យជាដើម។

        ចំពោះការងារបញ្ជាណែនាំរបស់រដ្ឋាភិបាលក្នុងឆមាសទីមួយ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបានបញ្ជាណែនាំយ៉ាង ប្ដូរផ្ដាច់ក្នុងការកសាងសេណារីយ៉ូកំណើន កសាងវិធីប្រតិបត្តិសម្រាប់ខែនីមួយៗ ត្រីមាសនីមួយៗ ដោយផ្ដោតទៅលើការដោះស្រាយការលំបាកដើម្បីជំរុញផលិតកម្មនិង អាជីវកម្មហើយរៀបចំកិច្ចប្រជុំទូទាំងប្រទេសនិងកិច្ចប្រជុំអន្តរជាតិជាច្រើនស្ដីពី ការជំរុញផលិតកម្មនិងការនាំចេញ ការកែច្នៃកសិផល ការអភិវឌ្ឍតំបន់ដីសណ្ដ ទន្លេ Cuu Long ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចសំខាន់ៗ សេដ្ឋកិច្ចទេសចរណ៍ និង សេដ្ឋកិច្ចឯកជនជាដើម។ ក្រៅពីនោះ រដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលក៏ បានបញ្ជាណែនាំយ៉ាងប្ដូរផ្ដាច់ចំពោះការកែលម្អបរិយាកាសវិនិយោគអាជីវកម្ម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ