នាយករដ្ឋមន្រ្តីវៀតណាមសំណូមពរអោយសហគ្រាសឯកជនត្រូវការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងអវិជ្ជមាន

(VOVWORLD) - ថ្លែងនៅទីនេះ លោកនាយក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋជានិច្ចកាលយកចិត្តទុកដាក់និងជួយសម្រួលដល់ការ អភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឯកជន។

នាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈ ប្រតិភូនៃសមាគមន៍សហគ្រាសឯកជនវៀតណាម។ ថ្លែងនៅទីនេះ លោកនាយក រដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា រដ្ឋជានិច្ចកាលយកចិត្តទុកដាក់និងជួយសម្រួលដល់ការ អភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចឯកជន។ ភារកិច្ចសំខាន់មួយរបស់រដ្ឋាភិបាលនោះគឺ ជំរុញការរីក ចម្រើននៃសហគ្រាសគ្រប់ប្រភេទ ដែលក្នុងនោះមានសហគ្រាសឯក ជនទៀតផង។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានស្នើអោយសហ គ្រាសឯកជនត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ព្រមទាំងនិយាយទេជា មួយអំពើពុករលួយនិងអវិជ្ជមានផងដែរ។

        នាបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចឯកជនវៀតណាមកំពុងរួមវិភាគទានប្រមាណ ៤២%នៃ GDP ៣០%នៃថវិការដ្ឋ ហើយទាក់ទាញកម្លាំងពលករចំនួន៨៥%ទូទាំង ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ