នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រអគ្គីសនី Vung Ang លេខ១

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រអគ្គីសនី Vung Ang លេខ១ - ảnh 1

(VOVworld) - នាព្រឹកថ្ងៃទី១៧ កញ្ញា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan
Dung បានអញ្ជើញចូលរួមពិធីបើកសម្ពោធរោងចក្រអគ្គីសនី Vung Ang លេខ១ នៅ
ខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម។នេះជាគំរោងការណ៍ ដែលមានតំលៃវិនិ
យោគសរុបជិត១,២៥ពាន់លានដុល្លាអាមេរិក និងជារោងចក្រ អគ្គីសនីធំបំផុតតាំង
ពីមុនមកដែលត្រូវបានកសាងឡើងនៅវៀតណាម។ថ្លែងមតិនៅទីនេះ លោក
Nguyen Tan Dung បានឲ្យដឹងថា ការដាក់រោងចក្រ អគ្គីសនី Vung Ang លេខ១ឲ្យដំ
ណើរការបានអះអាងនូវគោលការណ៍ដ៏ ត្រឹមត្រូវរបស់វៀតណាមដែលលើកទឹកចិត្ត
ការវិនិយោគពីបរទេសប៉ុន្តែពង្រីក យ៉ាងខ្លាំងក្លានូវកម្លាំងក្នុងប្រទេស។លោក
Nguyen Tan Dung បានស្នើរឲ្យខេត្ត Ha Tinh ពង្រីកឧត្តមភាពនៃមណ្ឌលសេដ្ឋកិច្ច
Vung Ang នាំ Vung Ang ក្លាយ ទៅជាមណ្ឌលសេដ្ឋកិច្ចមូលដ្ឋានសំរាប់តំបន់ភាគ
ខាងកើតភូមិភាគកណ្ដាល រួម ជាមួយប្រទេសទាំងមូលជំរុញខ្លាំងដំណើរការឧស្សា
ហូបនីយកម្ម ទំនើបភាវូប នីយកម្មប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ