នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបសំណេះសំណាលនិងលើកសរសើរអ្នកមុខអ្នកការសាសនាឆ្នើមៗ

(VOVWORLD) - អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវក្ដី សោមនស្សរីករាយដោយបានជួបជុំជាមួយអ្នកមុខអ្នកការ ព្រះសង្ឃឆ្នើមៗ និង ថ្នាក់ដឹកនាំនៃអង្គការសាសនាចំនួន៤៣អង្គភាពដែលមានការរួមវិភាគទានយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ព្រមទាំងអះអាងថា បក្សនិង រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់សាស នា ក៏ដូចជាគោលនយោបាយ គោ រពសេរីភាពជំនឿសាសនាផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបសំណេះសំណាលនិងលើកសរសើរអ្នកមុខអ្នកការសាសនាឆ្នើមៗ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅក្នុងជំនួបនេះ (រូបថត៖ chinhphu.vn)

  នាព្រឹកថ្ងៃទី៩ ខែសីហា នៅទីក្រុង ដាណាំង ភាគកណ្ដាលវៀតណាម នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួបសំណេះសំណាលនិងលើកសរសើរបណ្ដាអ្នកមុខអ្នកការសាសនាដែល មានការរួមវិភាគទានគួរអោយកត់សម្គាល់ក្នុងបុព្វហេតុកសាងនិងការពារមាតុ ប្រទេស។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសម្ដែងនូវក្ដី សោមនស្សរីករាយដោយបានជួបជុំជាមួយអ្នកមុខអ្នកការ ព្រះសង្ឃឆ្នើមៗ និង ថ្នាក់ដឹកនាំនៃអង្គការសាសនាចំនួន៤៣អង្គភាពដែលមានការរួមវិភាគទានយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ព្រមទាំងអះអាងថា បក្សនិង រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់សាសនា ក៏ដូចជាគោលនយោបាយ គោ រពសេរីភាពជំនឿសាសនាផងដែរ។

        លោកនាយករដ្ឋមន្រ្តីបានលើកសរសើរបណ្ដាអ្នកមុខអ្នកការនិងសាសនិក ទូទាំងប្រទេសដោយបន្តរួមដៃគ្នាចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ការងារកាត់បន្ថយភាពក្រីក្រ និងការជំរុញសេដ្ឋកិច្ចសង្គមផងដែរ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានកត់សម្គាល់និងវាយតម្លៃ ខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាសាសនានិងសាសនិកក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ជាពិសេសគឺ លើកសរសើររាល់តម្លៃ វប្បធម៌ សីលធម៌ដ៏ល្អប្រសើររបស់បណ្ដាសាសនាក្នុងការកសាងរបៀបរស់នៅ ប្រកបដោយវប្បធម៌ អារិយ្យធម៌ ពង្រីកប្រភពធនធាននានារបស់សាសនា រួមចំណែកលើកកំពស់កម្លាំងចម្រុះក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសផងដែរ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាននោះ គឺការងារសាសនាក៏កំពុងប្រឈមនឹងការលំបាកសាកល្បងមួយចំនួនទៀតផង។ លោកអញ្ជើញលើកច្បាស់ថា៖

        “ខ្ញុំស្នើអោយបណ្ដាអ្នកមុខអ្នកការ ថ្នាក់ដឹកនាំអង្គការសាសនានានា បន្តរួមដំណើរជាមួយរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីណែនាំ លើកទឹកចិត្តសាសនិកអនុវត្តអោយបានត្រឹមត្រូវតាមទិសស្លោកដោយកាន់សាសនា រួមដំណើរជាមួយប្រជាជាតិ។ ពង្រីករាល់តម្លៃវប្បធម៌ សីលធម៌ដ៏ល្អប្រសើរនិងប្រភពធនធាននានារបស់សាសនាសម្រាប់ដំណើរការអភិវឌ្ឍប្រទេសជាតិ។ យកចិត្តទុក ដាក់ ថែទាំដល់ជីវភាពទាំងខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ព្រមទាំងសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នសមត្ថកិច្ចក្នុងការដោះស្រាយការលំបាក ការជំពាក់ជំពិន ដោយឈរលើស្មារតីស្ថាបនា សុឆន្ទៈនិងបរានុម័ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ