នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្រ្តាលីនិងញូវែលហ្សេឡង់

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Tony Abbott និងនាយករដ្ឋមន្រ្តីញូវែលហ្សេឡង់លោក John Key នាព្រឹកថ្ងៃទី១៦ មិនា នាយក
រដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung និងលោកជំទាវបានដឹកនាំគណៈប្រតិភូ
ជាន់ ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជា
ផ្លូវការ នៅអូស្រ្តាលីចាប់ពីថ្ងៃទី១៧ដល់ទី១៨ មិនា និងនៅញ៉ូហ្ស៊ីឡែនចាប់ពីថ្ងៃទី
១៩ដល់ ទី៣០ មិនាខាងមុខនេះ។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅអូស្រ្តាលីនិងញូវែលហ្សេឡង់ - ảnh 1
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងលោកជំទាវ

ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីនិងញូវែលហ្សេឡង់របស់លោកនាយករដ្ឋ
មន្រ្តី Nguyen Tan Dung គឺសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសទាំង២នេះ ក្នុងកាលៈទេសៈស្ថានភាពពិភពលោកមានបំរ៉ែបំរួលជា
ច្រើន។ក្នុងឱកាសនេះ ក្រោយផ្នែកព័ត៏មាន អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមមាន អត្ថបទសរសេរដោយប្រធានបទ “ជំរុញទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាង វៀតណាមជាមួយអូស្ត្រាលីនិងញូវែលហ្សេឡង់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ