នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញផ្ញើរសារលិខិតសួរសុខទុក្ខចំពោះស្ថានភាពទឹកជំនន់នៅកម្ពុជា

(VOVWORLD) - ក្នុងសារលិខិត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់របស់ប្រជាជនកម្ពុជា ហើយជឿជាក់យ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងជំនះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញនាពេលឆាប់ៗដ៏ខ្លីខាងមុខ ជាក់ជាពុំខាន។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញផ្ញើរសារលិខិតសួរសុខទុក្ខចំពោះស្ថានភាពទឹកជំនន់នៅកម្ពុជា - ảnh 1 ប្រជាជនកម្ពុជាកំពុងជម្លៀសចេញពីតំបន់លិចទឹកក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែតុលា (រូបថត៖ TTXVN)

ដោយទទួលដំណឹងថា មានភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់កំពុងអូសបន្លាយ លើខេត្ត-ក្រុងចំនួន ១៩ ក្នុងចំណោមខេត្ត-ក្រុងទាំង ២៥ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាជនកម្ពុជានោះ នាថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២០ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញផ្ញើសារលិខិតសួរសុខទុក្ខ ជូនចំពោះ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែន។

ក្នុងសារលិខិត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់របស់ប្រជាជនកម្ពុជា ហើយជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំនិងការយកចិត្តទុកដាក់ខ្ពស់ពីនាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែន ប្រជាជនកម្ពុជានឹងជំនះលើការលំបាកទាំងនេះ និងរកជីវភាពប្រក្រតីឡើងវិញនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះជាក់ជាពុំខាន ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ