នាយករដ្ឋមន្រ្តីវៀតណាមអនុម័តលើផែនការជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សា និង ការរំលោភបំពានលើកុមារ

(VOVWORLD) -កម្មាភិបាលទទួលបន្ទុកការពារកុមារគ្រប់ជាន់ថ្នាក់ សហការី និងអ្នកស្ម័គ្រចិត្តចំនួន ១០០ % ត្រូវបានលើកកម្ពស់សមត្ថភាពស្ដីពីកិច្ចការពារកុមារ។
នាយករដ្ឋមន្រ្តីវៀតណាមអនុម័តលើផែនការជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សា និង ការរំលោភបំពានលើកុមារ - ảnh 1(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាយករដ្ឋមន្រ្តីវៀតណាមទើបនឹងអនុម័តលើផែនការធ្វើសកម្មភាពជាតិស្ដីពីការ ប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សា និង ការរំលោភបំពានលើកុមារសម្រាប់ដំណាក់កាល ២០២០-២០២៥ ដោយគៅលដៅ ខិតខំប្រឹងប្រែងដើម្បី កុមារ ក្នុងគ្រួសារ ចំនួន ១០០ % ត្រូវបានផ្ដល់ចំណេះដឹង និងជំនាញអំពីកិច្ចការពារកុមារតាមរយៈវិធីផ្សេងៗគ្នា។ សិស្សានុសិស្សចំនួន ១០០ % ត្រូវបានណែនាំ និងអប់រំចំណេះដឹង និងបំណិនរស់នៅ និងបំណិនការពារខ្លួនឯងចំពោះអំពើហឹង្សា ការរំលោភបំពានផ្លូវភេទ ជាមួយនឹងខ្លឹមសារសមស្របចំពោះអាយុ។ កម្មាភិបាលទទួលបន្ទុកការពារកុមារគ្រប់ជាន់ថ្នាក់ សហការី និងអ្នកស្ម័គ្រចិត្តចំនួន ១០០ % ត្រូវបានលើកកម្ពស់សមត្ថភាពស្ដីពីកិច្ចការពារកុមារ។

ទន្ទឹមនឹងនេះ ផែនការពោលខាងលើក៏បានដាក់ចេញគោលដៅថា៖ ខិតខំប្រឹងប្រែង ដើម្បីមណ្ឌលសុខាភិបាលថ្នាក់ឃុំ និងស្រុកចំនួន ១០០% ត្រូវបានលើកកម្ពស់សមត្ថភាពសុខាភិបាល ផ្ដល់សេវាថែទាំសុខភាពជូនកុមារ។ កម្មាភិបាល នគរបាលចំនួន ១០០ %  ដែលទទួលបន្ទុកស៊ើបអង្កេតករណីអំពើហឹង្សានិងការរំលោភបំពានផ្លូវភេទលើកុមារត្រូវបានលើកកម្ពស់សមត្ថភាពក្នុងការស៊ើបអង្កេតជាមួយកុមារយ៉ាងស្និទ្ធិស្នាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ