នាយករដ្ឋមន្រ្តីសំណូមពរកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិ្ចសង្គមសំរាប់ឆ្នាំ២០១៥

(VOVworld) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលទើបចេញសារាចរណ៍ ដែលសំណូមពរ
គ្រប់ក្រសួង ស្ថាប័ន តំបន់ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ច និងអគ្គក្រុមហ៊ុនរដ្ឋ លាត
ត្រដាងការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងពង្រាងថវិការរដ្ឋសំរាប់
ឆ្នាំ២០១៥។សារាចរណ៍លើកច្បាស់ថា នៅឆ្នាំ២០១៥ត្រូវបន្តរក្សាខ្ជាប់ស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា ប្រឹងប្រែងសទទួលបានល្បឿនកំណើន
 GDP គឺ៦ដល់៦,២% អនុវត្តយ៉ាងល្អប្រសើរនូវបណ្ដាគោលដៅសុខុមាលភាព
សង្គម បើកទូលាយនិងលើកកំពស់ប្រសិទ្ធិភាពនៃការងារកិច្ចការបរទេស និង
សមាហរណ្ឌកម្មអន្តរជាតិ បង្កើនសន្តិសុខកាពារប្រទេស និងរក្សាខ្ជាប់ខ្ជួន
អធិបតេយ្យភាពជាតិ។ល។

នាយករដ្ឋមន្រ្តីសំណូមពរកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិ្ចសង្គមសំរាប់ឆ្នាំ២០១៥ - ảnh 1


នាយករដ្ឋមន្រ្តីរដ្ឋាភិបាលសំណូមពរបង្កើនកំលាំងអនុវត្តច្បាប់លើសមុទ្រ ប្ដេជ្ញា
ការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិលើសមុទ្រខាងកើត ដោះស្រាយ
សភាពការណ៍ស្មុគស្មាញដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ
ជាពិសេសគឺអនុសញ្ញា អ.ស.ប ស្ដីពីច្បាប់សមុទ្រ និងសេចក្ដីថ្លែងការណ៍ស្ដីពី
ការប្រតិបតិ្តរបស់ភាគីនានានៅ សមុទ្រខាងកើត(DOC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ