នាយករដ្ឋមន្រ្តីស្រីលង្កានិងលោកជំទាវបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
|
នាយករដ្ឋមន្រ្តីស្រីលង្កានិងលោកជំទាវបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម |
(VOVworld)_នាយប់ថ្ងៃទី ១៨ មេសា នាយករដ្ឋមន្រ្តីស្រីលង្កាលោក Ranil Wickremesinghe និងលោកជំទាវបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការប្រកបដោយជោគជ័យនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចាប់ពីថ្ងៃទី ១៦ ដល់ ១៨ មេសា ២០១៧។ ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីស្រីលង្កាលោក RanilWickremesinghe បានអញ្ជើញចូលរួមពិធីទទួលបដិសណ្ឋារកិច្ច ជំនួបចរចាជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបសម្ដែងការគួរសមអគ្គលេខាគណកម្មាធិការបជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជួបសន្ទនាជាមួយប្រធានរដ្ឋលោក Tran Dai Quang ជួបសន្ទនាជាមួយប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងចូលរួមវេទិការវិនិយោគវៀតណាម - ស្រីលង្កា។ នៅក្នុងបណ្ដាជំនួបនេះភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះ ការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងប្រទេសទាំងពីក្នុងរយៈពេល ៤៧ ឆ្នាំកន្លងទៅចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២១ កក្ដដា ១៩៧០)។ភាគីទាំងពីរបានឯកភាពគ្នានាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ឡើងកំពស់ថ្មីមួយទៀត ។ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត សេរីនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្មដោយគ្មានការរារាំង ដោះស្រាយជំលោះដោយសន្តិវិធី សមស្របនឹងច្បាប់អន្ដរជាតិ៕