នាយករដ្ឋមន្រ្តីហូឡង់នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនាថ្ងៃទី ៩ មេសា

(VOVWORLD) -  យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ចេញផ្សាយនាថ្ងៃទី ៤ មេសាថា នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនាថ្ងៃទី ៩ ខែមេសា។

ដំណើរទស្សនកិច្ចនេះបានធ្វើឡើងតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Xuan Phuc ។

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Mark Rutte នឹងអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; អញ្ជើញជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងជួបសវនាការជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ