នាយករដ្ឋមន្រ្តីអង់គ្លេសនិងមេដឹកនាំគណបក្សការងារអង់គ្លេសបានធ្វើការជជែកវែកញែកគ្នាដោយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង

(VOVWORLD) - ការជជែកវែកញែកគ្នាដោយផ្ទាល់ជាលើកដំបូងតាមរយៈកញ្ចក់ទូរទស្សន៍រវាងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងមេដឹកនាំគណបក្សការងារលោក Jeremy Corbyn កាលពីយប់ថ្ងៃទី ១៩ ខែវិច្ឆិកា តាមម៉ោងតំបន់ បានប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព និងផ្តោតសំខាន់លើបញ្ហា Brexit។
នាយករដ្ឋមន្រ្តីអង់គ្លេសនិងមេដឹកនាំគណបក្សការងារអង់គ្លេសបានធ្វើការជជែកវែកញែកគ្នាដោយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ Dailyexpress)

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់លោកនឹងនាំអង់គ្លេសឲ្យចេញពីសហភាពអឺរ៉ុបឱ្យបានទាន់ពេលវេលានៅថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ ខណៈដែលលោក Corbyn បានអះអាងថាលោកមានបំណងចង់មានរយៈពេល ៣ ខែទៀត ដើម្បីចរចាអំពីកិច្ចព្រមព្រៀងជាមួយ EU និងស្នើរសុំរយៈពេល ៦ ខែទៀត ដើម្បីរៀបចំការធ្វើសារធារណជនមតិស្តីពីខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបផងដែរ។ លោក Corbyn ក៏បានឲ្យដឹងទៀតថា ការប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេសចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបដែលរំពឹងទុកនឹងសម្រេចបាននៅចុងឆ្នាំ២០២០ខាងមុខនេះ គឺជារឿងមិននឹកស្មានដល់នោះឡើយ។

ក្រៅពីបញ្ហា Brexit ប្រធានគណបក្សនយោបាយទាំងពីរនេះសុទ្ធតែបានអះអាងនឹងបង្កើនការចំណាយលើប្រព័ន្ធសុខាភិបាលសាធារណៈ (NHS) ដែលកំពុងលើសចំណុះយ៉ាងធ្ងន់ធ្ងរនៅចក្រភពអង់គ្លេស។ នេះក៏ជាបញ្ហាសង្គមសំខាន់មួយដែលអ្នកបោះឆ្នោតអង់គ្លេសចាប់អារម្មណ៍បំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ