នាយករដ្ឋមន្រ្តីអង់គ្លេសសន្យាពិនិត្យមើលឡើងវិញនូវបញ្ហាជំនុំជំរះភេរវកម្ម

(VOVWORLD) -នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ៣០ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី Boris Johnson បានសន្យាថាប្រសិនបើលោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតសកលនាពេលខាងមុខនោះ លោកនឹងដាក់ទោសជាអប្បបរមាគឺ ១៤ ឆ្នាំជាប់ពន្ធនាគារចំពោះបទល្មើសភេរវកម្មដ៏ធ្ងន់ធ្ងរ ព្រមទាំងលុបបំបាត់ការដោះលែងភេរវករផងដែរ។
នាយករដ្ឋមន្រ្តីអង់គ្លេសសន្យាពិនិត្យមើលឡើងវិញនូវបញ្ហាជំនុំជំរះភេរវកម្ម - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានសន្យាថានឹងពិនិត្យមើល ប្រព័ន្ធយុត្តិធម៌របស់ប្រទេសឡើងវិញបន្ទាប់ពីការវាយប្រហារភេរវកម្មដោយកាំបិតនៅលើស្ពាន ឡុងដ៍ ដែល បានសម្លាប់មនុស្សចំនួន ២ នាក់នាពេលកន្លងទៅ។ នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ៣០ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី Boris Johnson បានសន្យាថាប្រសិនបើលោកទទួលបានជ័យជំនះក្នុងការបោះឆ្នោតសកលនាពេលខាងមុខនោះ លោកនឹងដាក់ទោសជាអប្បបរមាគឺ ១៤ ឆ្នាំជាប់ពន្ធនាគារចំពោះបទល្មើសភេរវកម្មដ៏ធ្ងន់ធ្ងរ ព្រមទាំងលុបបំបាត់ការដោះលែងភេរវករផងដែរ។

ទន្ទឹមនឹងនេះដែរ មេដឹកនាំគណបក្សពលករលោក Corbyn បានសង្កត់ធ្ងន់ថា ការវាយប្រហារនេះគឺជាគ្រោះសោកនាដកម្ម ព្រមទាំងអំពាវនាវឱ្យមានការស៊ើបអង្កេតពេញលេញអំពីរបៀបដំណើការនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់
ប្រទេសនេះផងដែរ។

នាថ្ងៃដដែលអង្គការ“ រដ្ឋអ៊ីស្លាម”ស្វ័យប្រកាស (IS) បានទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មលើស្ពាន London នៅថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ