នាយករដ្ឋមន្រ្តីអាមេនីចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនីលោក Nikol Pashinyan និងលោកជំទាវចាប់ផ្ដើមបំពេញទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។
នាយករដ្ឋមន្រ្តីអាមេនីចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអាមេនីលោក Nikol Pashinyan (រូបថត៖ vnanet.vn 

ដំណើរទស្សនកិច្ចជាផ្លូវការលើកនេះរបស់ នាយករដ្ឋមន្ត្រី លោក Nikol Pashinyan គឺសំដៅបន្តបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាមេនី ព្រមទាំងផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្ដានុពលដូចជា៖ ពាណិជ្ជកម្ម វិនិយោគ ការអប់រំ ការបណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ ក៏ដូចជាផ្លាស់ប្តូរមតិអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួន ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ