នាយករដ្ឋមន្រ្តីអូស្រ្តាលីអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា

(VOVworld) - នាព្រឹកថ្ងៃទី៤ កញ្ញា នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Tony Abbott
បានទៅកាន់ទីក្រុង​ Mumbai ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា សំដៅ
បង្កើនទំនាក់ទំនងយុទ្ធសាស្រ្តនិងពាណិជ្ចកម្ម។នៅទីនេះ លោក Abbott និងក្រុម
អង្គភាពអាជីវកម្មអូស្រ្តាលីបានជួបប្រាស្រ័យជាមួយបណ្ដាថ្នាក់ដឹកនាំអង្គភាពអាជី
វកម្មនិងអគ្គនាយកក្រុមហ៊ុននានានៃឥណ្ឌា។លោកAbbottក៏បានចូលរួមពិធីចុះហត្ថ
លេខាលើអនុស្សារណៈយោគយល់ក្នុងវិស័យកីឡារវាងប្រទេសទាំង២ និងទៅដាក់
ផ្កាគោរពវិញ្ញាណខ័ណ្ឌជនរងគ្រោះដែលបានសម្លាប់ក្នុងការធ្វើភេរវកម្មនាថ្ងៃទី២៦
វិច្ឆិកា ឆ្នាំ២០០៨នៅឥណ្ដា។

នាយករដ្ឋមន្រ្តីអូស្រ្តាលីអញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា - ảnh 1
នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Tony Abbott (រូបថត៖AFP/TTXVN)

នាយប់ថ្ងៃដដែល លោក Abbott នឹងចាកចេញពី Mumbai ទៅកាន់រដ្ឋធានី New
Delhi។នាថ្ងៃទី៥ កញ្ញា លោក Abbott មានកិច្ចចរចារជាមួយសមភាគីឥណ្ឌាលោក
Narendra Modi និងរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាលោកស្រី Sushma Swaraj  អំពី
បណ្ដាបញ្ហាអន្តរជាតិ នៅតំបន់ និងទ្វេភាគី ដែលក្នុងនោះមានកិច្ចសហប្រតិបតិ្តការ
ក្នុងវិស័យសន្តិសុខ យោធា និងពាណិជ្ចកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ