នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលមានដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនៅប្រទេសអាហ្វ្រិកនានា

នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលមានដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនៅប្រទេសអាហ្វ្រិកនានា - ảnh 1
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៤ កក្កដា នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu
 បានចាប់ផ្ដើមដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនៅប្រទេសអាហ្វ្រិកមួយចំនួនរួមមាន៖
កេនយ៉ា អ៊ូហ្គង់ដា វ៉ាន់ដានិងអេត្យូពី។គិតតាំងពីដំណើរទស្សន កិច្ចនៅម៉ារ៉ុករបស់
នាយករដ្ឋមន្រ្តីអ៊ីស្រាអ៊ែលលោក Yitzhak Rabin កាលពីឆ្នាំ១៩៩៤មក នេះជាដំណើរ
ទស្សនកិច្ចដំបូងរបស់អ្នកដឹកនាំរដ្ឋាភិបាលអ៊ីស្រាអ៊ែល មួយរូបនៅតំបន់នេះ។
អ៊ីស្រាអ៊ែលចាត់ទុកប្រទេសអាហ្វ្រិកនានាជាសម្ព័ន្ធមិត្ត ពោរពេញទៅដោយ
សក្ដានុពលលើវេទិកាអន្តរជាតិ ជាពិសេសគឺអ.ស.បនិងយន្ត ការអន្តរជាតិដទៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ