នាយឧត្តមសេនីយ៍ Vo Nguyen Giap បានទទួលមរណភាព

នាយឧត្តមសេនីយ៍ Vo Nguyen Giap បានទទួលមរណភាព - ảnh 1
(Image: www.qdnd.vn)

(VOVworld) - នាថ្ងៃទី៥តុលាគណះកម្មាធិការមជ្ឈឹមបក្ស​កម្មុយនិស្តវៀតណាមរដ្ឋ
សភា​ប្រធានរដ្ឋ​រដ្ឋាភិបាលគណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាមគណះ
កម្មាធិការយោធាមជ្ឈឹមបានជចេញសេចក្តីជូនដំណឹងពិសេសអោយដឹងថា៖នាយឧត្តម
សេនីយ៍ Vo Nguyen Giapបានទទួលមរភាពនាថ្ងៃទីតុលានៅមន្ទីពេទ្យយោធាមជ្ឈឹម
១០៨ក្នុងជន្មាយុ១០៣ឆ្នាំ។នាយឧត្តមសេនីយ៍ Vo Nguyen Giapកើតនាថ្ងៃទី២៥សីហា
នៅឃុំLocThuy ស្រុក Le Thuy​ខែត្រ Quang Binh។នាយឧត្តមសេនីយ៍ Vo Nguyen Giap
ជាសមាជិកការិយល័យនយោបាយ​​អតីតលេខាគណះកម្មាធិការយោធាមជ្ឈឹមអតីតឧប​នាយករដ្ឋមន្រ្តី​រដ្ឋាភិបាល​អតីតរដ្ឋមន្រ្តី​ក្រសួង​ការពារប្រទេស​និងជាអគ្គមេបញ្ជាការ
កងទ័ពប្រជាជនវៀតណាមនិងជាសមាជិកសភាពីនីតិកាលទី១ដល់ទី៧។

     សេចក្ដីជូនដំណឹងនេះក៏បានលើកច្បាស់ថា÷ ក្នុងអស់១ជីវិតធ្វើសកម្មភាពបដិវត្តន៍ 
នាយឧត្តមសេនីយ៍បានមាន​គុណូបការះ​ដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍របស់ បក្សនិង ប្រទេសជាតិ។ ជាកូនសិស្សដ៏ឆ្នើមនិង​ស្និទ្ធស្នាលរបស់លោកប្រធានហូជីមិញ  និងជា
នាយ ឧត្តមសេនីយ៍​ដើមដំបូងនិងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម  នាយ ឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានប្រជាជន​គោរព រាបអាន ​មិត្តភ័ក្តអន្តរជាតិស្ងើច
សរសើរ  ជាមោទនភាពរបស់​កម្មាភិបាល យុទ្ធជនគ្រប់ជំនាន់។ ​នាយឧត្តមសេនីយ៍ 
Vo Nguyen Giap ត្រូវបានបក្ស និងរដ្ឋប្រគល់ជូនគ្រឿងឥស្សារិយសផ្កាយមាស គ្រឿង ឥស្សារិយស៍ហូជីមិញ និងគ្រឿងឥស្សារិយសដ៏ថ្លៃថ្លាផ្សេងៗទៀតរបស់វៀតណាម និង
អន្តរជាតិ។

          កាដែលនាយឧត្តមសេនីយ៍ Vo Nguyen Giap ទទួលមរណភាពជាការ​បាត់បង់ ដ៏ធំធេង១ដ៏ធ្ងន់ធ្ងរចំពោះបក្ស រដ្ឋ ប្រជាជននិងកងទ័ពវៀតណាម។

          សំដែងនូវសេចក្ដីសោកទុក្ខដ៏​ក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ នាយ ឧត្តមសេនីយ៍ Vo Nguyen Giap គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម រដ្ឋ
សភា​ ប្រធានរដ្ឋ រដ្ឋាភិបាល គណះកម្មាធិការមជ្ឈឹមរណះសិរ្យមាតុភូមិ វៀតណាម  និងគណះកម្មាធិការយោធាមជ្ឈឹមបានសម្រេចចិត្តរៀបចំពិធីបុណ្យសព នាយឧត្តម
សេនីយ៍ Vo Nguyen Giap តាមរបៀប ពិធីបុណ្យសពជាផ្លូវការ។

          ពិធីគោរពវិញ្ញាញក្ខ័ន្ធចំពោះ នាយឧត្តមសេនីយ៍ Vo Nguyen Giap ត្រូវបានរៀបចំ ឡើង ពីម៉ោង៧និង៣០នាទី ថ្ងៃទី ១២ តុលា ឆ្នាំ២០១៣។

       ពិធីគោរពវិញ្ញាណក្ខខ័ន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងចាប់ផ្តើមពី ម៉ោង
៧ ថ្ងៃទី ១៣ តុលា ឆ្នាំ ២០១៣។ ពិធីគោរពវិញ្ញាណក្ខខ័ន្ធនិងពិធីរំលឹកវិញ្ញា ណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹងរៀបចំឡើងនៅទីក្រុង ហាណូយនៅទីស្នាក់
ការគណៈកម្មាធិការប្រជាជនខែត Quang Binh និងនៅ សាលប្រជុំឯកភាពនៅទីក្រុង
ហូជីមិញ។

       តាមបំណងប្រាថ្នាករបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap និងគោលបំណង
របស់គ្រួសារ ពិធីគោរពវិញ្ញាណក្ខខ័ន្ធ នាយឧត្តមសេនីយ៍ Vo Nguyen Giap នឹង
ត្រូវបានរៀបចំថ្ងៃតែមួយនៅខេត្ត Quang Binh ដែលជាស្រុកកំណើតរបស់លោក។
ក្នុងរយៈពេល ២ ថ្ងៃប្រារព្វ ពិធីគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ Vo Nguyen
Giap (ថ្ងៃទី ១២ និងទី ១៣ តុលា ឆ្នាំ ២០១៣) ទីកន្លែងសាធារណៈបង្ហូតទង់ជាតិ
ពាក់កណ្ដាលនិងរាល់សម្មភាពលេងកំសាន្តនឹងត្រូវបានផ្អាក៕



ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ