នារីអ្នកបកប្រែវៀតណាមម្នាក់ទទួលបានពានរង្វាន់សកល Andersen ឆ្នាំ២០១៨

(VOVWORLD) - ពានរង្វាន់នេះ គឺសំដៅកត់សម្គាល់នូវការរួមវិភាគទាន ដ៏ធំធេងរបស់អ្នកបកប្រែ Tran Thi Minh Tam ក្នុងការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយនូវរឿងនិទាននិពន្ធដោយលោក Hans Christian Andersen នៅវៀត ណាម។ 
នារីអ្នកបកប្រែវៀតណាមម្នាក់ទទួលបានពានរង្វាន់សកល Andersen ឆ្នាំ២០១៨ - ảnh 1 នារីអ្នកបកប្រែ Tran Thi Minh Tam (រូបថត៖ Tienphong)


តាមព័ត៌មានពីស្ថានទូតដាណឺម៉ាកប្រចាំដាណឺម៉ាកថា នារីអ្នកបកប្រែអក្សរ សាស្ត្រសំរាប់កុមារឈ្មោះ Tran Thi Minh Tam របស់វៀតណាមជាមនុស្សមួយរូប ក្នុងចំណោមមនុស្សទាំង៣រុបដែលទទួលបានពានរង្វាន់សកល Hans Christian Andersen ឆ្នាំ២០១៨។ ពានរង្វាន់នេះ គឺសំដៅកត់សម្គាល់នូវការរួមវិភាគទាន ដ៏ធំធេងរបស់អ្នកបកប្រែ Tran Thi Minh Tam ក្នុងការផ្សព្វផ្សាយយ៉ាងទូលំ ទូលាយនូវរឿងនិទាននិពន្ធដោយលោក Hans Christian Andersen នៅវៀត ណាម។ អ្នកបកប្រែ Tran Thi Minh Tam ជាជនវៀតណាមដំបូង ដែលមានកិត្តិយសទទួលបានពានរង្វាន់នេះ។

ក្រោយរយៈពេលជាង២០ឆ្នាំបកប្រែរឿងនិទាន Andersen អ្នកស្រី Tran Thi Minh Tam បានបោះពុម្ភផ្សាយសៀវភៅមួយក្បាល់រួមមានរឿងនិទានសំរាប់កុមារ ចំនួន៨៨រឿង កាលពីឆ្នាំ២០០៣ ហើយបានកើនឡើង១០០រឿងក្រោយនោះ។ សៀវភៅនេះត្រូវបានបោះពុម្ភផ្សាយចំនួន១៦លើក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ