នាវា Ever Given ជាប់នៅលើព្រែកជីកស៊ុយអេស (Suez) ត្រូវបានជួយសង្គ្រោះប្រកបដោយជោគជ័យ

(VOVWORLD) - កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានទទួលជោគជ័យ បន្ទាប់ពីយុទ្ធនាការជួយសង្គ្រោះបានកៀងគរនាវាអូសខ្នាតធំបន្ថែមទៀត ព្រមទាំងបូមខ្សាច់ជាបន្តបន្ទាប់នៅក្បាលនាវានេះ។
នាវា Ever Given ជាប់នៅលើព្រែកជីកស៊ុយអេស (Suez) ត្រូវបានជួយសង្គ្រោះប្រកបដោយជោគជ័យ - ảnh 1នាវា Ever Given បានជាប់គាំងនៅលើព្រែកជីកស៊ុយអេស (រូបថត: IRNA/TTXVN)

នាវា Ever Given បានជាប់គាំងនៅលើព្រែកជីកស៊ុយអេសអស់រយៈពេល ៦ ថ្ងៃកន្លងមក ហើយត្រូវបានជួយសង្គ្រោះដោយជោគជ័យនៅព្រឹកថ្ងៃទី ២៩ ខែមីនា។

នាបច្ចុប្បន្ននាវានេះត្រូវបានបោះយុថ្កានៅត្រើយខាងកើតនៃព្រែក ជីកស៊ុយ អេស ។

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានទទួលជោគជ័យ បន្ទាប់ពីយុទ្ធនាការ ជួយសង្គ្រោះបានកៀងគរនាវាអូសខ្នាតធំបន្ថែមទៀត ព្រមទាំងបូមខ្សាច់ជាបន្តបន្ទាប់នៅក្បាលនាវានេះ។ ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នគ្រប់គ្រងព្រែកជីកស៊ុយអេស មិនទាន់បានប្រកាសព័ត៌មានណាមួយអំពីពេលវេលាអណ្តែតទឹក ឬក៏ពេលវេលាបើកព្រែកជីកនេះឡើងវិញនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ