នាវា Ever Given ត្រូវបានជួយសង្គ្រោះប្រកបដោយជោគជ័យ

(VOVWORLD) - ប្រមុខទីភ្នាក់ងារគ្រប់គ្រងព្រែកជីកស៊ុយអេស លោក Osama Rabie (SCA) បានឲ្យដឹងថា មាននាវាសរុបចំនួន ១១៣ គ្រឿង ដែលឆ្លងកាត់តាម ព្រែកជីកស៊ុយអេសទាំងសង្ខាង រហូតដល់ថ្ងៃទី ៣០ ខែមិនា។
នាវា Ever Given ត្រូវបានជួយសង្គ្រោះប្រកបដោយជោគជ័យ - ảnh 1នាវា Ever Given  (រូបថត៖ Ahramonline)

នារសៀលថ្ងៃទី ២៩ ខែមិនា ទីភ្នាក់ងារគ្រប់គ្រងព្រែកជីកស៊ុយអេស (Suez) បានប្រកាសជួយសង្គ្រោះនាវា Ever Given ប្រកបដោយជោគជ័យ ដែលជាប់នៅ ព្រែកជីកស៊ុយអេស (Suez) ក្នុងរយៈពេល ៦ ថ្ងៃកន្លងទៅ។ បច្ចុប្បន្ន នាវានេះអាចធ្វើដំណើរតាម ព្រែកជីកស៊ុយអេសយ៉ាងរលូន។

ប្រមុខទីភ្នាក់ងារគ្រប់គ្រងព្រែកជីកស៊ុយអេស លោក Osama Rabie (SCA) បានឲ្យដឹងថា មាននាវាសរុបចំនួន ១១៣ គ្រឿង ដែលឆ្លងកាត់តាម ព្រែកជីកស៊ុយអេសទាំងសង្ខាង រហូតដល់ថ្ងៃទី ៣០ ខែមិនា ហើយនាវាទាំងអស់ដែលកកស្ទះអាចឆ្លងកាត់ព្រែកជីកស៊ុយអេសក្នុងរយៈពេលពី ៣ ទៅ ៣ ថ្ងៃកន្លះខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ