នាវាចម្បាំងរុស្ស៊ីធ្វើការយាមល្បាតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

(VOVWORLD) - ក្រុមកងនាវាចម្បាំងចំណុះកងនាវាចម្បាំងប៉ាស៊ីហ្វិករបស់ប្រទេសនេះ បានចេញដំណើរពីមូលដ្ឋាននៅក្នុងទីក្រុងកំពង់ផែ Vladivostok ដើម្បីទៅបំពេញបេសកកម្មយាមល្បាតនៅលើសមុទ្រមានចម្ងាយឆ្ងាយនៅតំបន់សមុទ្រ អាស៊ី-ប៉ាស៊ីហ្វិក។ 
នាវាចម្បាំងរុស្ស៊ីធ្វើការយាមល្បាតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក - ảnh 1 នាវាជំនាញខាងប្រឆាំងនឹងនាវាមុជទឹករបស់រុស្ស៊ី Severomorsk ។ រូបថតឯកសារ៖ AFP / VNA

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ១ ខែវិច្ឆិកា ក្រុមកងនាវាចម្បាំងចំណុះកងនាវាចម្បាំងប៉ាស៊ីហ្វិករបស់ប្រទេសនេះ បានចេញដំណើរពីមូលដ្ឋាននៅក្នុងទីក្រុងកំពង់ផែ Vladivostok ដើម្បីទៅបំពេញបេសកកម្មយាមល្បាតនៅលើសមុទ្រមានចម្ងាយឆ្ងាយនៅតំបន់សមុទ្រ អាស៊ី-ប៉ាស៊ីហ្វិក។

សេចក្តីប្រកាសព័ត៌មាននេះក៏បានឲ្យដឹងថែមទៀតថា នាវាចម្បាំងរុស្ស៊ី នឹងចូលចតនៅកំពង់ផែនៃបណ្តាប្រទេសជាច្រើនទៀត ប៉ុន្តែនៅតែមិនទាន់បានផ្តល់ព័ត៌មានជាលម្អិតបន្ថែមទៀតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ