និស្សិតរាប់រយលាននាក់នៅលើពិភពលោកវិស្សមកាលដោយសារជំងឺ​រាតត្បាត COVID-19

(VOVWORLD) - UNESCO កំពុងសហការជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19ដើម្បីស្វែងរកដំណោះស្រាយ សមស្របនឹងស្ថានភាពជាក់ស្តែងនិងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ នៃប្រទេសនីមួយៗដើម្បីធានាបាននូវការរៀនសូត្ររបស់សិស្សបន្តទៀត។
និស្សិតរាប់រយលាននាក់នៅលើពិភពលោកវិស្សមកាលដោយសារជំងឺ​រាតត្បាត COVID-19 - ảnh 1សេចក្តីជូនដំណឹងបិទសាលារៀននៅទីក្រុងមុយនិចប្រទេសអាឡឺម៉ង់  (រូបថត៖ THX / TTXVN)

អង្គការអប់រំវិទ្យាសាស្ត្រ និងវប្បធម៌របស់ អង្គការសហប្រជាជាតិ (UNESCO) នាថ្ងៃទី ១៦ ខែមីនាបានឲ្យដឹងថាយ៉ាងហោចណាស់មានប្រទេសនៅទូទាំងពិភពលោកចំនួន ៥៦ត្រូវបិទសាលារៀនដោយសារបំរែ បំរួលយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19ហើយរងផលប៉ះពាល់ដល់និស្សិតចំនួន ៥១៦ លាននាក់។

តួរលេខនេះមានការកើនឡើងយ៉ាងគំហុកបើប្រៀបធៀប ទៅនឹងស្ថិតិដែលបានចេញផ្សាយកាលពីសប្តាហ៍មុននៅពេលដែលមានតែប្រទេសចំនួន ១៥ ប៉ុណ្ណោះដែលបានបិទសាលារៀនទាំងស្រុង ហើយប្រទេសចំនួន ១៤ ទៀតបានបិទសាលារៀននៅក្នុងតំបន់ខ្លះប៉ុណ្ណោះ ដែលរង ផលប៉ះពាល់ដល់និស្សិតចំនួន ៣៦៣ លាននាក់។

UNESCO កំពុងសហការជាមួយបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 ដើម្បីស្វែងរកដំណោះស្រាយសមស្របនឹងស្ថានភាពជាក់ស្តែងនិងលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសនីមួយៗដើម្បីធានាបាននូវការរៀនសូត្ររបស់សិស្សបន្តទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ