នីហ្សេ៖ ECOWAS ស្នើរឱ្យមានដំណាក់​កាល​អន្តរកាល​រយៈពេល៩ខែ

(VOVWORLD) - ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានប្រកាសពីគំនិតផ្តួចផ្តើមមួយដើម្បីដោះស្រាយវិបត្តិនៅនីហ្សេ ដោយផ្តោតសំខាន់លើដំណាក់កាលអន្តរកាលអូស់បន្លាយរយៈពេល ៩ខែ។ 
នីហ្សេ៖ ECOWAS ស្នើរឱ្យមានដំណាក់​កាល​អន្តរកាល​រយៈពេល៩ខែ - ảnh 1ក្រុមអញនកគាំទ្ររបបយោធាប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតបារាំងក្នុងរដ្ឋធានី Niamey ប្រទេសនីហ្សេ ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២៣។ រូបថត៖ Getty Images 

នៅក្នុងសេចក្តីប្រកាសជាផ្លូវការកាលពីថ្ងៃទី ៣១ ខែសីហា សហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) បានឲ្យដឹងថា ប្រធានប្លុកនេះគឺលោកប្រធានាធិបតីនីហ្សេរីយ៉ា Bola Tinubu បានប្រកាសពីគំនិតផ្តួចផ្តើមមួយដើម្បីដោះស្រាយវិបត្តិនៅនីហ្សេ ដោយផ្តោតសំខាន់លើដំណាក់កាលអន្តរកាលអូស់បន្លាយរយៈពេល ៩ខែ ដែលស្រដៀងទៅនឹងផែនការគ្រប់គ្រងវិបត្តិដែលបានអនុវត្តដោយជោគជ័យក្នុងប្រទេសនីហ្សេរីយ៉ាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ សេចក្តីប្រកាសក៏បានសង្កត់ធ្ងន់ថា ECOWAS នឹងមិនដកទណ្ឌកម្មប្រឆាំងនឹងនីហ្សេ ប្រសិនបើមិនរកឃើញ "ការកែសម្រួលជាវិជ្ជមាន" នៅក្នុងប្រទេសនីហ្សេនោះទេ។

នៅថ្ងៃដដែលនោះ សហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំពិសេសមួយនៅប្រទេសអេស្ប៉ាញ ដើម្បីពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងពលប្រហារនៅនីហ្សេផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ ឧត្តមស្នងការសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក Josep Borrell បានឲ្យដឹងថា ប្រធានាធិបតីនីហ្សេ Mohamed Bazoum ដែលត្រូវបានបណ្តេញចេញពីតំណែង បានបដិសេធមិនទទួលយកការលាលែងពីតំណែងនោះទេ បើទោះបីជាមានសម្ពាធពីរបបយោធានីហ្សេក៏ដោយ។ មន្ត្រីរូបនេះក៏បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានយល់ព្រមលើការសម្រេចចិត្តដាក់ទណ្ឌកម្មប្រឆាំងនឹងថ្នាក់ដឹកនាំពលប្រហារនៅប្រទេសនីហ្សេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ