នីហ្សេ៖ ការវាយប្រហារភេរវកម្មបណ្តាលឲ្យកងទ័ពចំនួន ២៩នាក់ស្លាប់

(VOVWORLD) - នីហ្សេបានប្រកាសកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណខ័ណ្ឌដល់កងទ័ពដែលបានស្លាប់។ ក្រសួងការពារជាតិនីហ្សេក៏បានបញ្ជាក់ថា ភេរវកររាប់សិបនាក់ត្រូវបានសម្លាប់ ខណៈដែលកងទ័ពបានរុញថយក្រោយការវាយប្រហារ។
នីហ្សេ៖ ការវាយប្រហារភេរវកម្មបណ្តាលឲ្យកងទ័ពចំនួន ២៩នាក់ស្លាប់ - ảnh 1កងទ័ពនីហ្សេធ្វើរដ្ឋប្រហារដើម្បីកាន់អំណាច។ រូបថតឯកសារ៖ AFP

នាព្រឹកថ្ងៃទី ៣ តុលា ក្រសួងការពារជាតិនីហ្សេបានឲ្យដឹងថាកងទ័ពនីហ្សេចំនួន ២៩ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារភេរវកម្មមួយ។ ការវាយប្រហារកើតឡើងនៅតំបន់ជិតព្រំដែនជាមួយម៉ាលី ក្នុងបរិបទដែលកងទ័ពនីហ្សេកំពុងប្រតិបត្តិសំដៅកំចាត់ ការគំរាមកំហែងដែលបង្កឡើងដោយអង្គការភេរវករ “រដ្ឋអ៊ីស្លាម”ស្វ័យប្រកាស (IS) នៅតំបន់ Sahara។ នីហ្សេបានប្រកាសកាន់ទុក្ខជាតិរយៈពេល ៣ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណខ័ណ្ឌដល់កងទ័ពដែលបានស្លាប់។ ក្រសួងការពារជាតិនីហ្សេក៏បានបញ្ជាក់ថា ភេរវកររាប់សិបនាក់ត្រូវបានសម្លាប់ ខណៈដែលកងទ័ពបានរុញថយក្រោយការវាយប្រហារ។

នេះជាការវាយប្រហារដ៏សាហាវបំផុតនៅនីហ្សេ ចាប់តាំងពីរបបយោធាឡើងកាន់អំណាចក្រោយរដ្ឋប្រហារកាលពីចុងខែកក្កដា។ ប្រការនេះបានបង្ហាញពីស្ថានភាពសន្តិសុខអស្ថិរភាពនៅនីហ្សេផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ