បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសអាស៊ាន

(VOVWORLD) - ឯកអគ្គរដ្ឋទូត លោក Vu Ho ប្រធានស្តីទី SOM អាស៊ាន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

បើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសអាស៊ាន  - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី១ ខែសីហា នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM លើកទី៥៥) និងសន្និសីទពាក់ព័ន្ធ។ ឯកអគ្គរដ្ឋទូត លោក Vu Ho ប្រធានស្តីទី SOM អាស៊ាន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។

នៅក្នុងកិច្ចប្រជុំ SOM អាស៊ាន គណៈប្រតិភូបានពិភាក្សា និងឯកភាពលើរបៀបវារៈ និងកម្មវិធីសកម្មភាពនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ ក្នុងរយៈពេល ៤ថ្ងៃខាងមុខ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូនានានឹងចូលរួមសកម្មភាពជាង ២០ ក្នុងក្របខ័ណ្ឌអាស៊ាន, អាស៊ាន+១, អាស៊ាន+៣ (រួមមានអាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងចិន) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF) ដោយផ្តោតលើការពិភាក្សាអំពីដំណើរការកសាងសហគមន៍អាស៊ាន ការកំណត់ទិសដៅអភិវឌ្ឍន៍សម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ពិនិត្យ និងតម្រង់ទិសទំនាក់ទំនងរវាងអាស៊ាន និងដៃគូ ក៏ដូចជាពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ