បើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿនលឿនជើង-ត្បូងទាំង១២ នៅព្រឹកថ្ងៃទី១បុណ្យចូលឆ្នាំសកល

(VOVWORLD) - ការសាងសង់ផ្លូវល្បឿនលឿនពីជើងទៅត្បូង មានអត្ថន័យដ៏ធំធេងខាង នយោបាយ និងសេដ្ឋកិច្ច ពីព្រោះផ្លូវនេះរួមចំណែកដល់ការតភ្ជាប់តំបន់ និងលើក កំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចផងដែរ។
នារសៀលថ្ងៃទី២៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងគមនាគមន៍-ដឹកជញ្ជូនវៀតណាម លោក Nguyen Van Thang បានឲ្យដឹងថា គម្រោងសមាសភាគទាំង ១២ នៃផ្លូវល្បឿន លឿនពីជើងទៅត្បូងដំណាក់កាលទី ២ (២០២១ - ២០២៥) នឹងត្រូវបានបើកការដ្ឋាន សាងសង់ក្នុងពេលដំណាលគ្នានៅចំឱកាសបុណ្យចូលឆ្នាំសកល ២០២៣។  
ខេត្តនានាដែលមានគម្រោងសមាសភាគផ្លូវល្បឿនលឿនពីជើងទៅត្បូងដំណាក់កាលទី ២ គឺ៖ Ha Tinh, Quang Binh, Quang Tri, Quang Ngai, Phu Yen, Binh Dinh, Khanh Hoa, Hau Giang, Ca Mau។ គម្រោងផ្លូវល្បឿនលឿនពីជើងទៅត្បូងក្នុងដំណាក់កាល ២០២១-២០២៥ មាន ប្រវែងសរុប ៧២៣,៧ គីឡូម៉ែត្រលើផ្លូវសំខាន់ៗ រួមមានផ្នែក៖ Ha Tinh - Quang Tri (២៦០,៩ គីឡូម៉ែត្រ) Quang Ngai - Nha Trang (៣៥២,០៦គីឡូម៉ែត្រ) និង Can Tho-Ca Mau (១១០,៩ គីឡូម៉ែត្រ)។
ការសាងសង់ផ្លូវល្បឿនលឿនពីជើងទៅត្បូង មានអត្ថន័យដ៏ធំធេងខាង នយោបាយ និងសេដ្ឋកិច្ច ពីព្រោះផ្លូវនេះរួមចំណែកដល់ការតភ្ជាប់តំបន់ និងលើក កំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ