បើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh និងស្ថានីយ T៣ នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat

(VOVWORLD) - តាមការរំពឹងទុកថា បន្ទាប់ពីសម្រេចគ្រប់ដំណាក់កាលទាំងអស់ អាកាស យានដ្ឋានអន្តរជាតិ Long Thanh នឹងមានសមត្ថភាពបម្រើអ្នកដំណើររហូតដល់ ១០០ លាននាក់ក្នុងមួយឆ្នាំ។
បើកការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh និងស្ថានីយ T៣ នៃអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat - ảnh 1ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់ស្ថានីយ T៣ អាកាសយានដ្ឋានអន្តរជាតិ
Tan Son Nhat។ (រូបថត៖ VNA)
នារសៀលថ្ងៃទី៣១ សីហា ក្រសួងគមនាគមន៍ដឹកជញ្ជូន ទីក្រុងហូជីមិញ និងខេត្ត Dong Nai បានរៀបចំពិធីបើកការដ្ឋានសាងសង់កញ្ចប់ម៉ៅការចំនួន ៣ រួមមាន៖ កញ្ចប់ម៉ៅការសាងសង់និងដំឡើងឧបករណ៍បរិក្ខារសម្រាប់ស្ថានីយអ្នក ដំណើរ - អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១; កញ្ចប់ម៉ៅការ សាងសង់ និងដំឡើងឧបករណ៍បរិក្ខារសម្រាប់ផ្លូវរត់និងទីធ្លាចុះចតសម្រាប់យន្ត ហោះ - អាកាសយានដ្ឋានអន្តរជាតិ Long Thanh ដំណាក់កាលទី១; កញ្ចប់
ម៉ៅការ សាងសង់ និងដំឡើងឧបករណ៍បរិក្ខារសម្រាប់ស្ថានីយអ្នកដំណើរ T៣ - អាកាសយាន ដ្ឋានអន្តរជាតិ Tan Son Nhat។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅទីកន្លែងចំនួន២គឺ Long Thanh ខេត្ត Dong Nai និង Tan Son Nhat ទីក្រុងហូជីមិញ។ អញ្ជើញចូលរួម ព្រឹត្តិការណ៍នៅខេត្ត Dong Nai មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។
គម្រោង “សាងសង់ស្ថានីយ៍អ្នកដំណើរ T៣ - អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat” រួមមានផ្នែកស្នូលចំនួន ៣ ក្នុងនោះដោយឡែកកញ្ចប់ម៉ៅការ "សាងសង់ និងដំឡើងឧបករណ៍បរិក្ខារសម្រាប់ស្ថានីយអ្នកដំណើរ T៣" គឺជាផ្នែកដ៏សំខាន់បំផុត ដែលរំពឹងថានឹងសាងសង់ក្នុងរយៈពេល ២០ ខែ ហើយនឹងសម្រេចរួចរាល់ និងដាក់ឱ្យ ដំណើរការសាកល្បងនៅដើមត្រីមាសទីពីរឆ្នាំ២០២៥។ នៅពេលសម្រេចរួចរាល់ ស្ថានីយអ្នកដំណើរ T៣ នឹងក្លាយជាស្ថានីយអ្នកដំណើរក្នុងស្រុក ដែលមានសមត្ថភាព បម្រើអ្នកដំណើរ ២០ លាននាក់ក្នុងមួយឆ្នាំ។
ចំណែកគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh គឺជាគម្រោងថ្នាក់ជាតិ ដ៏សំខាន់។ ដំណាក់កាលទី ១ នៃគម្រោងនេះ មានទ្រង់ទ្រាយផ្លូវរត់សម្រាប់យន្តហោះ ចំនួន ១ ស្ថានីយអ្នកដំណើរចំនួន ១ រួមជាមួយសំណង់គាំទ្រផ្សេងៗទៀត ដែលមាន សមត្ថភាពបម្រើអ្នកដំណើរ ២៥ លាននាក់ក្នុងមួយឆ្នាំ និងទំនិញចំនួន ១,២ លានតោន ក្នុងមួយឆ្នាំ។ តាមការរំពឹងទុកថា បន្ទាប់ពីសម្រេចគ្រប់ដំណាក់កាលទាំងអស់ អាកាស យានដ្ឋានអន្តរជាតិ Long Thanh នឹងមានសមត្ថភាពបម្រើអ្នកដំណើររហូតដល់ ១០០ លាននាក់ក្នុងមួយឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ