បើកការតាំងពិព័រណ៍ “ជាតិគីមីពុលពណ៍លឿងទុំ - សតិសម្បជ្ជញ្ញៈនិងយុត្តិធម៌”

(VOVworld) - ការតាំងពិព័រណ៍ដោយចំណងជើង “ជាតិគីមីពុលពណ៍លឿងទុំ​-សតិ
សម្បជ្ជញ្ញៈនិងយុត្តិធម៌” បានបើកនាថ្ងៃទី២១ កក្កដា នៅខេត្ត Quang Ninh ភាគខាង
ជើងវៀតណាម។នេះជាព្រឹត្តិការណ៍សំខាន់ក្នុងចំណោមសកម្មភាពរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៥៤សោតនាដកម្មជាតិគីមីពុលពណ៍លឿងទុំនៅ វៀតណាមនិង
ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ ថ្ងៃទី១០ សីហា។នៅការ
តាំងពិព័រណ៍នេះដាក់បង្ហាញគំនូរ រូបថត និងវត្ថុដែលឆ្លុះបញ្ចាំង ជាក់ស្ដែងអំពី
ជីវភាពរស់នៅរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ/ dioxin នៅគ្រប់
ខេត្តក្រុងលើទូទាំងប្រទេស ព្រមទាំងបង្ហាញពីការខំប្រឹងប្រែងឈានឡើងរបស់
ជនរងគ្រោះម្នាក់ៗដើម្បីឆ្ពោះទៅសុបិន្តអំពីពិភពលោក១សន្តិ ភាពនិងសុភ
មង្គល។ថ្លែងមតិនៅពិធីបើក ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមា
គមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំវៀតណាមបានសង្កត់ធ្ងន់ថា៖
បើកការតាំងពិព័រណ៍ “ជាតិគីមីពុលពណ៍លឿងទុំ - សតិសម្បជ្ជញ្ញៈនិងយុត្តិធម៌” - ảnh 1
ការតាំងពិព័រណ៍ទាក់ទាញការចូលរួមរបស់ទស្សនិកជនជាច្រើន (រូបថត៖កាសែត Quang Ninh)

“ចំពោះរាល់ផលវិបាកនៃការប្រើប្រាស់ជាតិគីមីពុលពណ៍លឿងទុំទៅលើបរិស្ថាន
និងជីវភាពរស់នៅ យើងខ្ញុំអំពាវនាវឲ្យប្រជាជនទាំងមូលលើពិភពលោកនិងជា
ពិសេសគឺអតីតយុទ្ធជននៅប្រទេសនានាដែលធ្លាប់ចូលរួមសង្គ្រាមនៅវៀត
ណាម ចូរសាមគ្គីប្រឆាំងសព្វាវុធគីមីព្រមទាំងប្រឆាំងសព្វាវុធប្រល័យលោក
ដើម្បីប្រជា ជនពិភពលោកនិយាយរួមនិងប្រជាជនវៀតណាមនិយាយដោយ
ឡែកទទួលបានសន្តិភាព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ