បើកការតាំងពិព័រណ៍ - ផ្សារណាត់ សៀវភៅអន្តរជាតិ - វៀតណាមលើកទី ៦

(VOVWORLD) -នាព្រឹកថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានប្រារព្ធឡើង ការតាំងពិព័រណ៍ - ផ្សារណាត់ សៀវភៅអន្តរជាតិ - វៀតណាមលើកទី ៦។ 
បើកការតាំងពិព័រណ៍ - ផ្សារណាត់ សៀវភៅអន្តរជាតិ - វៀតណាមលើកទី ៦ - ảnh 1បើកការតាំងពិព័រណ៍ - ផ្សារណាត់ សៀវភៅអន្តរជាតិ - វៀតណាមលើកទី ៦ 

នាព្រឹកថ្ងៃទី ២៣ សីហា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានប្រារព្ធឡើង ការតាំងពិព័រណ៍ - ផ្សារណាត់ សៀវភៅអន្តរជាតិ - វៀតណាមលើកទី ៦។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ២៧ សីហា ដោយមានការចូលរួមរបស់រោងបោះពុម្ពផ្សាយ ផ្សាយសៀវភៅក្នុង និងក្រៅប្រទេសចំនួន ៩៤  ស្តង់ទំនិញចំនួន ៩០ ។គណៈចាត់តាំងបានជ្រើសរើស សៀវភៅបោះពុម្ពចំនួន ៧៥០ ក្បាល ដែលមានតម្លៃ ដើម្បីតាំងបង្ហាញតាមប្រធានបទនិមួយៗដូចជា៖ សៀវភៅស្តីពី កោះសមុទ្រនិងអធិបតេយ្យភាពទឹកដីនៃប្រទេសជាតិ សៀវភៅស្ដីពីអាស៊ាននិងបណ្តាប្រទេសដទៃទៀតជាដើម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Truong Minh Tuan រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖

“ចូលរួមការតាំងពិព័រណ៍ - ផ្សារណាត់ សៀវភៅអន្តរជាតិ - វៀតណាមលើកនេះ ទស្សនិកជនក្នុងប្រទេស និងមិត្តភក្តិអន្តរជាតិនឹងមានអារម្មណ៍ស្ដីពីបរិយាកាសអានពោរពេញទៅដោយអត្ថន័យនៅទីក្រុងហាណូយ។ ខ្ញុំមានក្ដីសង្ឃឹមថា ដោយមានការផ្លាស់ប្ដូរថ្មីរនៃកិច្ចការត្រៀមរៀបចំ ការតាំងពិព័រណ៍ - ផ្សារណាត់ សៀវភៅអន្តរជាតិ - វៀតណាមលើកទី ៦ នេះនិងអះអាងពីពាណិជ្ជសញ្ញារបស់ខ្លួនជាបណ្ដើរៗ ហើយជាអាសយដ្ឋានជឿទុកចិត្តដើម្បីទទួលមិត្តភក្តិអន្តរជាតិជាច្រើនមកចូលរួម”។

ក្នុងអំឡុងពេលប្រព្រឹត្តិទៅ តាំងពិព័រណ៍ - ផ្សារណាត់នេះនឹងមាន
ព្រឹត្តិការណ៍ជាច្រើនដូចជា៖ កិច្ចសន្ទនា ផ្លាស់ប្ដូរស្ដីពីកម្មសិទ្ធបញ្ញា និងបទពិសោធន៍បោះពុម្ភផ្សាយ ឧទ្ទេសនាមសៀភៅថ្មីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ